សៀមរាបៈ ពលរដ្ឋប្រុសស្រីចំនួន៥នាក់ មានអាការៈក្អួតចង្អោរ និងទន់ដៃជើងដោយសារពុលផ្អកត្រីប្រៃ និងបន្លែបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា មានករណីពុលផ្អកត្រីប្រៃ បណ្តាលឲ្យលោកយាយម្នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្ស៤នាក់ទៀតមានអាការៈក្អួតចង្អោរ និងទន់ដៃទន់ជើង ហើយត្រូវបានអ្នកជិតខាង និងអាជ្ញាធរជួយបញ្ជូនទៅសង្គោះមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
លោក បន្តថា លោកយាយដែលស្លាប់នោះមានឈ្មោះ គង់ ផ្លយ អាយុ៧០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ៕
មតិយោបល់