Miranda Kerr, Selena Gomez, Angelina Jolie ……….. គឺជាតារាហូលីវ៉ូត ដែលទទួលបានមរតកសម្រស់ពីឪពុកម្តាយ របស់ពួកគេ ដោយមើលទៅមានមុខមាត់ដូចម្តាយឪពុកបេះបិទ ។
នាង Miranda Kerr ជាតារាម៉ូដែលដ៏ល្បីល្បាញ បច្ចប្បន្ននេះ ដោយនាងតែងតែទទួលបានការទាក់ទាញ ជាមួយនឹងសម្រស់ផ្ទៃមុខដ៏ផូរផង់ និងរាងកាយដ៏សិចស៊ី ។សម្រស់ទាំងអស់នេះ ទទួលបានដោយសារតែហ្សែន ពីម្តាយរបស់នាង ដោយមើលទម្រង់មុខទៅ នាងដូចម្តាយនាងបេះបិទ ជាពិសសភ្នែគពណ៌ខៀវដូចគ្នា ។
នាង Miley Cyrus
តារាចម្រៀងដ៏សិចស៊ី អ្វីដែលនាងទទួលបានមរតកពីម្តាយរបស់នាង គឺកែងភ្នែកមានពណ៌ខៀវ ។
នាង Selena Gomez
ជាតារាចម្រៀងដែលមានមុខគួរឲ្យស្រលាញ់ និងទាក់ទាញ ហើយសម្រស់របស់នាង មើលទៅដូចម្តាយនាងបេះបិទ គឺអ្នកស្រី Mandy Teefey ។ អ្នកស្រី Mandy Teefey តែងតែត្រូវបានគេអះអាងថា នាងមានមុខមាត់ដូចកូនស្រី ។
តារាសម្តែង Chris – Liam Hemsworth
តួប្រុសរូបនេះ ក៏ជាតួប្រុសដ៏ស្អាតបំផុតរបស់ហូលីវ៉ូត ដោយត្រូវបានគេដាក់ឈ្មោះ ថា ជាបុរសដ៏គួរឲ្យទាកទាញ បំផុតក្នុងឆ្នាំ ២០១៤ ។ តែអ្វីដែលកាន់តែភ្ញាក់ផ្អើល មានរូបរាងសង្ហារនិងមុខមាត់ស្រដៀងឪពុកលោក Craig Hemsworth ។
នាង Angelina Jolie
បើទោះបីជាមិនមែនរូបរាងដូចម្តាយបង្កើតខ្លួន តែនាងមើលទៅមុខមាត់របស់នាង ដូចទៅនឹងម្តាយចុងរបស់នាង ជាពិសេសស្នាមញញឹមតែម្តង។
មតិយោបល់