ដោយសារតែការផ្សព្វផ្សាយពាណិជ្ជកម្មលើទូរស័ព្ទដៃកើនឡើង បានជួយជំរុញឲ្យប្រាក់ចំណូល Facebook កើនឡើងជិត ៥០ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១៤ ដោយបានយកឈ្នះលើការព្យាករណ៍របស់ក្រុមអ្នកវិភាគ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៥។
យោងតាមសេចក្ដីប្រកាសរបស់ Facebook បានឲ្យដឹងថា ប្រាក់ចំណូលសរុបនៅក្នុងត្រីមាសចុងឆ្នាំ ២០១៤ ទទួលបាន ៣,៨៥ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ មាន ២,៤៨ពាន់លានដុល្លារអាមេរិក បានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលក្នុងនោះ ប្រាក់ចំណូលខ្ពស់បានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទដៃ៕
មតិយោបល់