គ្រូបង្វឹកថ្មី ក្លិប Real Sociedad លោក David Moyes បាននិយាយថា គាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការចាប់ចាប់ផ្តើមដឹកនាំក្រុមខ្លួន កាលពីថ្ងៃសៅរ៍ ដោយជួយឲ្យក្លិបខ្លួន ស្មើ ជាមួយនឹង Deportivo La Coruna នៅក្រៅទឹកដីនោះ ។
អតីតគ្រូបង្វឹកក្លិបបិសាចក្រហមរូបនេះ បានឲ្យដឹងកាលពីសប្តាហ៍កន្លងទៅថា ខ្លួននឹងដឹកនាំក្លិបថ្មីនេះ ឲ្យល្អ ក្រោយ ការបណ្តេញចេញពីក្លិបបិសាចក្រហម ក្នុងអំឡុងពេលគ្រប់គ្រងបានតែ ១០ខែ នោះ ។
ឆ្លើយប្រាប់អ្នកសារព័ត៌មាន លោក David Moyes បានសម្តែងនូវភាពរីករាយរបស់ខ្លួន ជាមួយនឹងក្លិប Real Sociedad ដោយអាចជួយឲ្យក្លិបទប់ស្កាត់ការបំបាក់ក្រៅទឹកដី ក្នុងលទ្ធផល ០ ទល់និង ០ នោះ ។ លោក បានបន្តថា យើងត្រូវការពេលវេលា ដើម្បីកែតម្រូវនូវចំណុខ្វះខាត ហើយចំណុចខ្វះខាតនោះ និងចាប់ផ្តើមប៉ុន្មានខែខាងមុខនេះ ៕
មតិយោបល់