ភ្នំពេញ៖តារាចម្រៀង អ៊ឹម ជីវ៉ា មាឌតូច ចិត្តល្អ មុននេះបានធ្វើឲ្យសិល្បៈករជាច្រើន ភ្ញាក់ផ្អើល ជាមួយនឹងការបង្កើតក្រុមតារាម៉ូដែល វ័យចំណាស់ ដែលជាជ្រុងមួយ ជួយបន្ថែមចំណូលឲ្យ សិល្បៈករចាស់ៗ អាចរកចំណូលពីការដើរម៉ូតនេះ ។ មួយរយៈចុងក្រោយមកនេះ អ៊ឹម ជីវ៉ា តែងតែបង្ហាញវត្តមាននានា ជាច្រើន ក្នុងន័យសម្បុរសធម៌ ទាំងជនក្រីក្រ និងអ្នកសិល្បៈជួបភាពក្រីក្រផងដែរ ។
ដើម្បីសម្តែងនូវទឹកចិត្ត ល្អរបស់ខ្លួន ក្នុងសង្គមសិល្បៈ និងដើម្បីសង្គមជាតិ អ៊ឹម ជីវ៉ា ថ្ងៃអាទិត្យស្អែកនេះ នឹងយកទៅសួរសុខទុក្ខ តារាចម្រៀងជើងចាស់ នូ សិប និង លោក ព្រឹទ្ធាចារ្យសិល្បះ ផ្លុង មឿក ដោយពាំនាំថវិការផ្ទាល់ខ្លួនមួយចំនួនផងដែរ។
តារាចម្រៀងរូបនេះបានសរសេរលើហ្វេសប៊ុកថា “ខ្ញុំបាទ អ៊ឹម ជីវ៉ា សូមជំរាបជូនទៅដល់សិល្បករសិល្បការនីទាំងអស់អោយបានជ្រាបថា នៅថ្ងៃអាទិត្យស្អែកនេះ ខ្ញុំបាទនឹងយកថវិការផ្ទាល់ខ្លួនមួយចំនួនដើម្បីយកទៅជូនដល់សិល្បៈករចំនួន២រូប: ទី១ តារាចំរៀងជើងចាស់លោក នូ សិប , ទី២: លោកព្រឹទ្ធាចារ្យសិល្បះ ផ្លុង មឿក ។ ដូចនេះខ្ញុំបាទសូមអំពាវនាវទៅដល់អ្នកសិល្បៈទាំងអស់ទោះបីសិល្បកខ្លះមិនបានស្គាល់គាត់ក៏ដោយក៏សូមមេត្តាចូលរួមចំណែកទៅជួយនិងសួរសុខទុក្ខពួកគាត់ផង ព្រោះឥឡូវនេះពួកគាត់កំពុងជួបនៅបញ្ហាជីវភាពខ្វះខាតជាពិសេសគឺធ្លាក់ខ្លួនឈឺខ្វះខាតថវិការព្យាបាលជំងឺ!! សូមសិល្បករមួយចំនួនកុំចាំទាល់តែមានកម្មវិធីស៊ី ផឹក សប្បាយ រីករាយបានមានមុខនោះ ត្រូវមានមុខជួយដល់សិល្បៈករក្នុងគ្រាលំបាកវេទនាទើបល្អប្រសើរសមជាអ្នកសិល្បៈករគំរូរ ។ ហើយខ្ញុំបាទសូមអញ្ជើញសិល្បករដែលត្រូវតែចូលរួមកុំខាននោះគឺ លោក ខេមរះ សិរីមន្ត , លោក ព្រាប សុវត្ថិ , លោក ករុណាពេជ្រ , កញ្ញា មាស សុខសោភា , និង កញ្ញា ឱក សុគន្ធកញ្ញា សូមតារាដែលមានឈ្មោះខាងលើសូមអញ្ជើញទៅតាមពេលវេលារណាមួយដែលសមស្របដោយសេចក្តីអនុគ្រោះផង ។ ដោយក្តីគោរពអំពីខ្ញុំបាទ អ៊ឹម ជីវ៉ា “៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់