ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Jay Z ចំណាយ $៥៦​លាន​ដុល្លារ ទិញ​ក្រុមហ៊ុន​តន្ត្រី​ស៊ុយអែត​

​កំពូល​តារាចម្រៀង​រ៉េ​ប Jay Z បាន​ពង្រីក​ខ្លួន​ទៅ​ជា​សហគ្រិន ដោយ​បាន​ចំណាយលុយ ៥៦​លាន​ដុល្លារ​អាមេរិក ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​ស៊ុយអែត Aspiro ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម Streaming Music​។​
Celebrites Attend The Miami Heat Vs Brooklyn Nets Game - May 12, 2014
​យោងតាម​សេចក្ដីប្រកាស​របស់​ក្រុមហ៊ុន Aspiro បានឲ្យដឹងថា Jay Z បាន​ទិញ​ភាគហ៊ុន Aspiro ចំនួន ៥៩​ភាគរយ ដោយ​បាន​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​តែម្ដង​។ Aspiro ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម Streaming Music ដែល​ចែកចេញ​ជា​ពីរ​គឺ WiMP និង​Tidal ដោយ​បច្ចុប្បន្ន​មាន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​រាប់លាន​នាក់​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ ២០១៤ ក្រុមហ៊ុន Apple បាន​ទិញ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​តន្ត្រី Beats ក្នុង​ទឹកប្រាក់ ៣​ពាន់​លាន​ដុល្លារ​អាមេរិក ពី​តារា​ចម្រៀង​រ៉េ​ប Dr. Dre ៕​

មតិយោបល់