ព័ត៌មានជាតិ

ខ្សែ​​បម្រើ​ក្លិ​ប​បិ​សា​ច្រហ​ម​ ​D​a​rre​n​ ​F​le​t​c​h​e​r​ នឹ​ង​ទៅ​លេង​​​ឲ្យក្លិ​ប​ញ​ញួ​រ​​​យ​ក្ស​​

ខ្សែបម្រើរបស់ក្លិប​បិសាចក្រហម កីឡាករ Darren Fletcher កំពុងផ្សារភ្ជាប់ ផ្លាស់ទៅលេងនៅក្រុម ញញួរ​យក្ស West Ham បន្ទាប់ពី​អ្នកចាត់ការទូទៅ ក្រុម Manchester United ​លោក Van Gaal បានបញ្ជាក់ថា ខ្សែបម្រើនេះ ស្ថិតក្នុងកិច្ចចរចារមួយ ​ជាមួយនឹង ​ក្លិបស្ថិតនៅខាងកើតទីក្រុងឡុងដ៏ ។​
1400x931267-e1422629108628
Sam Allardyce អ្នកចាត់ការទូទៅក្លិប ញញួរយក្ស ត្រូវបានគេជឿថា ចាប់អារម្មណ៍ ​ជាមួយនឹង Darren Fletcher ​ក្នុងសប្តាហ៍នេះ ។ កីឡាករអាយុ ៣០ ឆ្នាំនេះ ដោយ​​សល់ចំហាយកុងត្រា ជាមួយនឹងបិសាចក្រហម តែ ៦ ខែ ទៀតតែប៉ុណ្ណោះ ។​

ពេលនេះដែរ លោក Van Gaal បានបង្ហើបថា កីឡាករអាយុ ៣០ ឆ្នាំ នឹង​ត្រូវ​ទៅលេង​នៅក្លិបខាងកើតទីក្រុងឡុងដ៍ ប៉ុន្តែលោកក៏ទទួលស្គាល់ថា នឹងសោកស្តាយ ដែលឃើញកីឡាករ Darren Fletcher ចាកចេញ ដែលបានលេង ១២ ប្រកួតនៅរដូវកាលនេះ ។​
អ្នកចាត់ការទូទៅសញ្ជាតិហុល្លង់រូបនេះបាននិយាយថា គាត់នឹងទៅលេងនៅ West Ham ​ហើយខ្ញុំជឿថា គាត់នឹង​លេងបានល្អ យើងចាំតែមើលទៅ ។​
ថ្ងៃសុក្រ ម្សិលមិញ លោក Van Gaal ក៏បានអះអាងថា ​កីឡាករ Michael Carrick នឹង​បាត់ពីសកម្មភាពលេង​របស់យើង រយៈពេល ១ខែ ដោយសារតែរបួស សាច់ដុំ ៕​

មតិយោបល់