ព័ត៌មានជាតិ

​ពិធី​ប្រគល់​អដិ្ឋធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ជំហាន​ទី​១​ដំណាក់កាល​ទី​១៤ ឆ្នាំ ២០១៤ .២០១៥

​កំពង់ធំ​៖ ពិធី​ប្រគល់​អដិ្ឋធាតុ​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​ត្រូវ​បាន​ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រាម នៅលើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​កងកម្លាំង​ស្ម័គ្រចិត្ត​វៀតណាម កា​៧២ មក​រុករក​អដិ្ឋធាតុ​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​កំពង់ធំ ទើប​បាន​ប្រគល់ជូន​លោក ង្វៀន វ៉ាន់​ប៉ិញ ប្រធាន​ក្រុម​បច្ចេកទេស​ការ​៧២ ក្រោម​ការចូលរួម​របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ព្រមទាំង​មេ​បញ្ជាកា​រង និង​នាយ​ផ្នែក ប្រធាន​ករិ​យាល័យ​ចូលរួម ព្រមទាំង​កំលាំង​របស់ ក្រុមបច្ចេកទេស​ចូលរួម សរុប​ជាង​៣០​នាក់ កាលពី​រសៀល​ថ្ងៃ​ទី ០២ ខែ កុម្ភះ ឆ្នាំ ២០១៥ ។​
​ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បាន​មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​រុករក​អដិ្ឋធាតុ ត្រូវបាន​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំង​២​កម្ពុជា វៀតណាម ក្នុង​ការ​សហការ​ឲ្យ​ខេត្ត​ប៉ិ​ញ​ផឿក​ដឹកនាំ​កំលាំង​បច្ចេកទេស​រុករក​អដិ្ឋធាតុ​នៅក្នុង​ខេត្តកំពង់ធំជំ​ហា​នទី​១ ដំណាក់កាល​ទី​១៤ ដោយ​មាន​ការ​ពី​ឯកឧត្តម អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​កំពង់ធំ ចូលរួម​គាំទ្រ​ឲ្យមាន​កំលាំង​តំបន់សឹ​កនិង​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ចូលរួម​សហការ​ដើម្បី​សម្រួល​ដល់​ក្រុម​ប​ច្ចក​ទេស​រុករក អដិ្ឋធាតុ ក្នុង​រដូវប្រាំង ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៥ ដែល​បាន​ប្រគល់ជូន​នា​ថ្ងៃនេះ​មាន ២០​អដ្ឋិធាតុ សរុប​ទាំង​ជំហាន​ទី​១ និង​ដំណាក់កាល​ទី​១ ប្រគ​ល់​អដិ្ឋធាតុ​សរុប​ចំនួន ៩៤០​អដិ្ឋធាតុ​មកហើយ ដោយឡែក​បងប្អូន​នៃ​ក្រុម​ប​ច្ចក​ទេស​វៀតណាម ត្រូវ​បាន​វិលត្រឡប់​ទៅ ចូលរួម​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​តាម​ប្រពៃណី ទើប​បាន​ឆ្លៀត​ឳ​កាស​ឲ្យ​នាំយក​អដិ្ឋធាតុ​ទៅ​ប្រគល់​ជូន​សាច់ញ្ញាតិ ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​សូម​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​ការយកចិត្តទុកដាក់ របស់​កំលាំង​បច្ចេកទេស ទោះបី​ជួប​ឧបស័គ្គ ស្មុគស្មាញ​ចំពោះ​ទីតាំង​ដី ដែល​ត្រូវបាន​ផ្លាស់​ប្តូរ​ពី​ដី​ព្រៃ​មក​ចំការ​ដំណាំ និង​ត្រូវបាន​ឈូសឆាយ ទោះជា​ត្រូវ​ថ្ងៃ​ត្រូវ​ភ្លៀង​ក៏​កំលាំង​ការ​៧២​នេះ ពុំ​មាន​ថ្ងៃ​ឈប់សម្រាក​។
​លោក ង្វៀន វ៉ាន់​ប៉ិញ ប្រធាន​ក្រុម​បច្ចេកទេស​ការ​៧២ បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន មាន​នយោបាយ​ឲ្យមាន​ការ​រុករក​អដ្ឋិធាតុ ដើម្បី​នាំយក​ទៅ​ធ្វើបុណ្យ​នៅ​ប្រទេស​កំណើត ជា​ពិ​សេ​ឯកឧត្តម​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​បាន​ធ្វើ​កិច្ច​សហការ​ផ្តល់​កំលាំង​ការពារ​ក្នុងកា​រុករក​អដ្ឋិធាតុ ព្រមទាំង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ចង្អុលបង្ហាញ​ពី​ទីតាំង​កប់​អដិ្ឋធាតុ​។​
​ជា​ចុងក្រោយ​ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់សឹករង​កំពង់ធំ និង​កំលាំង​បច្ចេកទេស​ការ​៧២ ព្រមទាំង​សមាសភាព​ចូលរួម​ទាំងអស់ បាន​ធ្វើ​ពិធី​ចុះហត្ថលេខា​ផ្ទេរ​ប្រគ​ល់​អដិ្ឋធាតុ​ឲ្យ​នាំ​យក​ទៅ​ចែកជូន​សាច់ ញ្ញាតិ​នៅឯ​ស្រុកកំណើត នៃ​ប្រទេស​វៀតណាម​៕
2015-02-02_172829

មតិយោបល់