ព័ត៌មានជាតិ

Hacker កំពុង​វាយប្រហារ iCloud នៅ​ចិន​

​នៅ​មុន​នេះ​ប៉ុន្មាន​ថ្ងៃ ក្រុម Hacker អនាមិក បាន​ប្រកាសថា​ខ្លួន​បាន Hack ចូល​គេហទំព័រ​រដ្ឋាភិបាល​ចិន មួយចំនួន​ដើម្បី​ជា​ការព្រមាន និង​ដើម្បី​ជួយ​ដល់​ក្រុមបាតុករ ដែល​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង​។​
​ដោយឡែក​នៅ​ពេល​ថ្មីៗ​នេះ ក្រុម​អ្នកឃ្លាំមើល​បាន​បញ្ហា​របាយការណ៍​ថ្មី​មួយ​ថា សម្រាប់​អ្នក​ប្រើប្រាស់​សេវាកម្ម iCloud របស់ Apple នៅក្នុង​ប្រទេស​ចិន​គឺ​មិន​មាន​សុវត្ថិភាព​ទេ ដោយសារ​តែ​ក្រុម Hacker មួយចំនួន​បាន​នឹង​កំពុងតែ​វាយប្រហារ​លើ​សេវាកម្ម​មួយ​នេះ ដោយ​ផ្ដោត​សំខាន់​លើ​អ្នក​ប្រើប្រាស់​នៅក្នុង​ប្រទេស​ចិន​តែម្ដង​។​
​បើ​ទោះបីជា​មិន​ទាន់​មាន​ភស្ដុតាង​ចាក់​ស្ដែង​ក្ដី ប៉ុន្តែ​ក្រុម​អ្នកជំនាញ​បាន​មើលឃើញថា ករណី​ខាងលើ​ពិតជា​បាន​កើតមាន​មែន ប៉ុន្តែ​អ្នកនាំពាក្យ Apple បាន​ច្រានចោល​ព័ត៌មាន​នេះ​៕​
anr_hacking_021913

មតិយោបល់