កំពង់ឆ្នាំងៈ សង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ ក្រោយពីធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង មិនបានសម្រេច។
ការចាប់ឃាត់នេះបានធ្វើឡើងកាលពិវេលាម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចវត្តភ្នំយោង ក្នុងភូមិទី៧ សង្កាត់ខ្សាម ខេត្តកំបង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហួត ឆៃ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ដែលបានធ្វើសកម្ម
ភាព លួចម៉ូតូ1គ្រឿង ម៉ាកគុបជ្រុងសេ៩០ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ឌ-1749 របស់ជនរងគ្រោះឈ្មោះ ហេង សំខាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ខណៈដែលជនរងគ្រោះដាក់ម៉ូតូនៅចំណុចមុខវត្តភ្នំយោង ចុះទៅមើលទឹកស្រែ ហើយត្រូវម្ចាស់ម៉ូតូឃើញ ក៏សហការជាមួយនគរបាលប៉ុស្តិ៍បង្ក្រាបបានតែម្ដង។ ក្នុងនោះដកហូតវត្ថុតាង៖ ម៉ូតូម៉ាកគុបជ្រុង២គ្រឿង, ទូរសព្ទ១គ្រឿង, កូនសោ២ចង្កោម។
បច្ចុប្បន្ន ជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕


មតិយោបល់