តៃប៉ិ៖ ការិយាល័យអាកាសចរណ៍ស៊ីវិលតៃវ៉ាន់ បានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០១៥ ថា យន្តហោះ TransAsia Airways ម៉ូដែល ATR-72-600 ដែលបានធ្លាក់នៅព្រឹកមិញ ទើបតែមានអាយុ ៩ខែប៉ុណ្ណោះ ពោលគឺបាននាំមកដល់ក្រុមហ៊ុន TransAsia កាលពីឆ្នាំមុន ហើយទទួលការត្រួតពិនិត្យចុងក្រោយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៥។
ATR-72-600 ជាយន្តហោះខ្នាតមធ្យមម៉ាស៊ីនពីរ ដោយបានបង្កើតឡើងដោយក្រុមហ៊ុនបារាំង-អ៊ីតាលី ATR កាលពីឆ្នាំ ១៩៨៨ ដែលអាចផ្ទុកអ្នកដំណើរបាន ៧៤នាក់ បូករួមនឹងអ្នកដំណើរពីរនាក់ទៀតសរុប ៧៦នាក់។ គិតត្រឹមឆ្នាំ ២០១៣ ក្រុមហ៊ុន ATR បានផលិតយន្តហោះ ATR-72-600 ចំនួន ១.២០០គ្រឿង ដោយមានតម្លៃ ២៤,៧លានដុល្លារអាមេរិកក្នុងមួយគ្រឿង។
គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃនេះផងដែរ នាយកប្រតិបត្តិ TransAsia បានចេញមុខសុំអភ័យទោសចំពោះការធ្លាក់យន្តហោះនេះ ប៉ុន្តែព័ត៌មានផ្សេងៗនៅមិនទាន់ដឹងច្បាស់នោះទេ៕
មតិយោបល់