តៃប៉ិ៖ យោងតាមការចេញផ្សាយរបស់ Channel News Asia នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះថា មនុស្ស ៣១នាក់បានស្លាប់ និង១៥នាក់រងរបួស ខណៈ ១២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នៅក្នុងឧប្បទ្ទវហេតុធ្លាក់យន្តហោះ TransAsia ទៅក្នុងទន្លេ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់។
ស្របពេលជាមួយគ្នានោះ ប្រភពព័ត៌មានពីមន្ត្រីការិយាល័យអាកាសចរណ៍ស៊ីវិលតៃវ៉ាន់ម្នាក់ បានលួចបង្ហើបឲ្យដឹងថា អ្នកបើកបរយន្តហោះបាន ហៅសុំជំនួយសង្គ្រោះបន្ទាន់ នៅមុនពេលយន្តហោះធ្លាក់ចុះក្នុងទន្លេ។ ព័ត៌មាននេះ គេមិនអាចយកជាផ្លូវការបាននោះទេ ព្រោះថា លទ្ធផលនៃការស៊ើបអង្កេតលើប្រអប់ខ្មៅនៅមិនទាន់ដឹង ហើយសាកសពអ្នកបើកបរនៅមិនទាន់ស្រងចេញពីទឹក។
គួរបញ្ជាក់ផងដែរថា យន្តហោះ TransAsia ផ្ទុះអ្នកដំណើរ ៥៣នាក់ រួមនឹងសហនាវិក ៥នាក់ សរុបទាំងអស់ ៥៨នាក់៕
មតិយោបល់