បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី នៅចំណុចលើកំណាត់ផ្លូវជាតិលេខ០៥ ខាងជើងរង្វង់មូលថ្មគោល មានករណីក្មេងទំនើងចំនួនមួយក្រុមបានជិះម៉ូតូបង្កអុកឡុកដកខ្សែក្រវាត់រកវៃគេតាមដងផ្លូវ។ ក្រោយពីកើតហេតុកម្លាំងជំនាញបានចុះប្រតិបត្តិការបង្ក្រាបតែក្រុមក្មេងទំនើងបានជិះម៉ូតូគេចខ្លួនបាត់ លុះរហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ០២១ វេលាម៉ោង១៥និង៣០នាទី កម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បន្សាយត្រែងនិងប៉ុស្តិតសម៉ឺន បានស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន០៩នាក់ ។
ករណីនេះ កម្លាំងនគរបាលស្រុកបានធ្វើការអប់រំនិងធ្វើកិច្ចសន្យារួច បានប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត ៕
មតិយោបល់