ព័ត៌មានជាតិ

ពិតជា​សង្វេគចំពោះក្មេង​ប្រុស​ពិការជើងទាំងពីរដោយគ្រោះថ្នាក់ចរាចរណ៍

ចិន​៖ ក្មេងប្រុស Xiao Feng អាយុ ៥ ឆ្នាំ ជាអកុសល្យបានជួបនូវគ្រោះថ្នាក់ចរាចរណ៍ ដោយបាត់បង់ជើងទាំងពីរ ប៉ុន្តែ​នៅមានសុទិដ្ឋិនិយម​​ចំពោះខ្លួន ដោយប្រើដៃ ជួស​ឲ្យការផ្លាស់ទី​។​
ក្មេងប្រុស Xiao Feng កើតនៅខែ វិច្ឆិកា ឆ្នាំ ២០១០ ក្នុងគ្រួសារកសិករ​ក្រីក្រមួយ ក្នុងហូណាន ប្រទេសចិន ។ ​ឪពុករបស់ក្មេងប្រុសនេះ ធ្វើការ​នៅ​ក្នុង​​អណ្តូងរ៉ែ ខណៈដែលម្តាយរវល់នឹង​រកលុយផ្សេងៗ ចាំបាច់ត្រូវ​ផ្ញើកូនជាមួយនឹង​អ្នកជិតខាង ។​

នៅថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០១៣ ​ជា​អកុសល ក្មេងប្រុសដែលមានអាវៈយវៈគ្រប់គ្រាន់នេះ ត្រូវបាន​រថយន្តកសិករ​ម្នាក់ បុក កិន​​ចំជើង​ទាំងសងខាង បណ្តាលឲ្យពិបាក នៅពេលដែលធ្វើដំណើរតាម ផ្លូវ ជាមួយនឹង​ជីតារបស់គេ ។​ គ្រោះថ្នាក់នេះបានធ្វើឲ្យក្មេង Xiao Feng មិន​មាន​សេរីភាពដូចមុនឡើយ ។​ ប៉ុន្តែ​អ្វិដែល​ធ្វើឲ្យម្តាយគេស្រក់ទឹកភ្នែកបំផុតនោះគឺ ក្មេងប្រុសនេះ និយាយប្រាប់ថា “ម៉ាក់ម៉ាក់ ខ្ញុំរកឃើញការផ្លាស់ទីហើយ​” ។​ ការផ្លាស់ទីរបស់ក្មេងនេះគឺប្រើ ចានជ័រ និង និងកៅអី ចូកចាវទៅមុខ តែប៉ុណ្ណោះ ។​
11777194-980x1200-0-1423038497_660x0

11777192-980x1200-0-1423038488_660x0

មតិយោបល់