ព័ត៌មានជាតិ

អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ​ ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​កន្លែង​ ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​ ៦​នាក់​

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គណៈ​បញ្ជា​ឯកភាព​ក្រុង​សិរី​សោភ័ណ​ ដឹកនាំ​ដោយ​លោក​ ម៉ៅ​ វ​ណ្ណា​ អភិបាលរង​ក្រុង​ តំណាង​លោក​ ហ៊ឹ​ល​ រ៉ា​យ៉ា​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​សិរី​សោភ័ណ​ និង​ជា​ប្រធាន​គណៈ​បញ្ជ​ការ​ឯកភាព​ក្រុង​ បាន​ដឹកនាំ​កងកម្លាំង​សម​ត្ថិ​ក​ច្ច​ និង​អាវុធហត្ថ​ក្រុង​ ធ្វើការ​ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​ មួយ​កន្លែង​ ត្រង់​ចំណុច​ផ្លូវ​ចុះ​ទឹក​ស្អាត​ ស្ថិត​ក្នុងភូមិ​គោរ​ដ្ឋា​ន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សា​ភ័​ណ​ ខេត្តបន្ទាយមានជ័យ​។​

ប្រតិបត្តិការ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១១​និង​៣០​នាទី​ ។​

​ប្រតិបត្តិការ​ខាងលើ​ ធ្វើ​ឡើង​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ ដោយសារ​តែ​មានការ​រំខាន​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ និង​បង្ក​ភាព​អសន្តិសុខ​ក្នុង​មូលដ្ឋាន​។​ ក្នុង​នោះ​កងកម្លាំង​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នក​ជល់​មាន់ បាន​ចំនួន​៥​នាក់​ និង​ម្ចាស់ផ្ទះ​ផ្តល់​ទីតាំង​ជល់​មាន​ ឈ្មោះ​ អោ​ សុផល​ ភេទ​ប្រុស​ អាយុ​៥៧​ ឆ្នាំ​រស់នៅ​ភូមិ​និង​សង្កាត់​ខាងលើ​ សរុប​ទាំងអស់​ចំនួន​៦​នាក់​ បញ្ជូន​ទៅ​សាលាក្រុង​ និង​ធ្វើការ​អប់រំ​ហើយ​ឲ្យ​ត្រឡប់​ទៅ​វិញ​ ចំណែក​ម្ចាស់ផ្ទះ​ត្រូវ​បាន​បន្ត​អនុវត្ត​ទៅ​តាម​និ​តិ​វិធី​ច្បាប់​៕​

មតិយោបល់