ប៉ូលីសរុស្ស៊ីថ្មីៗនេះបានបំបែកទីតាំងផ្ទះបនមួយកន្លែង ដែលមានស្រីពេស្យាចារ្យ មានគ្រួសារ និងប្តី រួចរាល់ហើយ។ តម្លៃសេវាកម្មរីករាយ ជាមួយនឹងស្រីបនមានគ្រួសាររួចហើយនេះ មានតម្លៃថ្លៃជាង ៦ ដង ក្នុងតម្លៃធម្មតា ។
បើយោងតាមសារព័ត៌មាន Metro បានចុះផ្សាយថា ផ្ទះបនដែលជ្រើសរើសអ្នកបម្រើផ្លូវភេទ មកធ្វើជាបុគ្គលិកនៅទីក្រុងម៉ូស្គូ ភាគច្រើន សុទ្ធតែអ្នកមានគ្រួសាររួចរាល់ហើយ។
ប៉ូលីសបានឲ្យដឹងថា ផ្ទះបនមួយល្វែងមាន ប្រាំបី បន្ទប់ នេះ មានស្រីបន ភាគច្រើន សុទ្ធតែអ្នករៀបការរួចរាល់ហើយ ដោយមានបញ្ចីស្នាមអាពាហ៍ពិពាហ៍ត្រឹមត្រូវ ទើបទទួលយក។
ស្ត្រីភាគច្រើន ត្រូវបានសន្មត់ ថា ស្វែងរកការងារនេះ ដើម្បីរក ប្រាក់ចំណូលបន្ថែមទៀត ។
ដើម្បីសាកល្បង និង ចង់ប្លែកអារម្មណ៍ ទៅលើគ្រែជាមួយនឹងស្ត្រីពេស្យា ដែលមានប្តី នេះ អតិថិជន ត្រូវបង់ប្រាក់ ចំនួន ៣៨០ ដុល្លារ អាមរិកក្នុងមួយម៉ោង ខណៈដែលតម្លៃធម្មតានៅទីក្រុង ៦០ ដុល្លារក្នុងមួយម៉ោង ។
ក្នុងករណីនេះ ប៉ូលីសបានចាប់ ស្ត្រីពេស្យា មានប្តី ហើយនេះ១១ នាក់ ប៉ុន្តែមេបន បានរត់គេចខ្លួន បាត់ ហើយប៉ូលីសដុតដៃដុតជើង តាមចាប់ ៕
ព័ត៌មានជាតិ
មតិយោបល់