ព័ត៌មានជាតិ

Alibaba ចាយលុយ ៥៩០​លាន​ដុល្លា​រទិញ​ភាគហ៊ុន​អតីតភាព Meizu

Alibaba Group ដែលជា​ក្រុមហ៊ុន​នាំមុខ​គេ​ខាង​អាជីវកម្ម e-commerce នៅក្នុង​ប្រទេស​ចិន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ប្រកាស​ឲ្យដឹង​ថា​ផ្លូវការ​ថា ខ្លួន​បាន​យល់ព្រម​ទិញ​ភាគហ៊ុន​អតីតភាព​ក្នុង​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូន Meizu របស់​ចិន ក្នុងតម្លៃ ៥៩០ លាន​ដុល្លារ​អាមេរិក​។​
MEIZU-MX3-DSC02322
​យោង​តាម​ការចុះផ្សាយរ​បស់​ទស្សនាវដ្ដី​ដ៏​ល្បី​របស់​អាមេរិក Forbes បានឲ្យដឹងថា ក្រុមហ៊ុន Alibaba ចង់​ឈាន​ជើង​ចូល​ទីផ្សារ​ស្មា​ត​ហ្វូន​ប្រទេ​ចិន ហើយ​ក៏​ចង់​ជ្រៀត​ខ្លួន​ចូល​ទីផ្សារ​ស្មា​ត​ហ្វូន​អន្តរជាតិ​ផង​ដែរ​។ ការទិញ​ភាគហ៊ុន​នេះ​ត្រូវបាន​គេ​មើលឃើញ​ថា ក្រុមហ៊ុន​ទាំង​ពីរ​នឹង​សហការ​គ្នា​ទៅលើ​ផ្នែក Hardware និង​ផ្នែក​ប្រព័ន្ធ​ប្រតិបត្តិការ ដោយ Alibaba នឹង​បញ្ចូល​សេវាកម្ម​មួយចំនួន​ចូលទៅ​ក្នុង​ស្មា​ត​ហ្វូន​របស់ Meizu​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ខែ​មករា ឆ្នាំ ២០១៥ កន្លងទៅនេះ ក្រុមហ៊ុន Meizu លក់​ស្មា​ត​ហ្វូន​បាន ១,៥​លាន​គ្រឿង​តែ​ក្នុង​ខែ​មករា មួយគត់ នេះ​បើ​យោងតាម​ការប្រកាស​ឲ្យដឹង​ពី​លោក Jack Wong នាយក​ប្រតិបត្តិ​៕​

មតិយោបល់