ប៉េកាំង៖ ចិន បានព្យាករណ៍ថា នៅក្នុងឆ្នាំ ២០១៥ នេះ ខ្លួននឹងទទួលបានប្រជាជនបន្ថែមទៀតជិត ១៨លាននាក់ ដែលតួលេខនេះកើនឡើង ១លាននាក់ បើធៀបនឹងឆ្នាំ ២០១៤ មានត្រឹមតែ ១៦,៩ លាននាក់។
ទីភ្នាក់ងារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ នេះទៀតថា សមាគម ប្រជាជនចិន (CPA) ដែលបង្កើតឡើងតាំងពីទសវត្សរ៍ ១៩៩០ ហើយមានតួនាទីតាមដានកំណើនប្រជាជនចិននោះអះអាងថា អត្រាកំណើនប្រជាជន បានធ្លាក់ចុះពី ២០លាននាក់ទៅ ១៦លាននាក់ក្នុង១ឆ្នាំ ហើយអត្រា ដែលទាបបំផុតគឺនៅឆ្នាំ ២០០៦ មានត្រឹមតែ ១៥,៨ លាននាក់ប៉ុណ្ណោះ។
ចំពោះកំណើនប្រជាជនដែលរំពឹងថា ស្ទុះងើបឡើងវិញនោះ ក៏ព្រោះតែរដ្ឋាភិបាលទើបតែបង្កើត នយោបាយថ្មី ដោយផ្លាស់ប្តូរពីនយោបាយកូនតែមួយ ទៅជានយោបាយ ដែលអនុញ្ញាតឲ្យ ប្តីប្រពន្ធអាចយកកូន មួយទៀតបាន ប្រសិនបើកូនដំបូងរបស់ពួកគេជាកូនស្រី។
គួរបញ្ជាក់ផងដែរថា គិតត្រឹមចុងឆ្នាំ ២០១៤ ចិនមានប្រជាជនសរុប ១.៣៩៣.៧៨៣.៨៣៦នាក់៕
មតិយោបល់