កូឡាឡាំពួរ ៖ តុលាការសហព័ន្ធម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកុម្ភៈ នេះបានសម្រេចច្រានចោលបណ្តឹងឧទ្ធរណ៍របស់ មេដឹកនាំគណបក្សប្រឆាំងលោក Anwar Ibrahim ព្រមទាំងកាត់ទោសឲ្យចាប់គុក ៥ឆ្នាំទៀតផង។
លោក លោក Anwar Ibrahim ត្រូវបានតុលាការប្រកាសសាលក្រម និងច្រានចោលបណ្តឹងឧទ្ធរណ៍ ព្រមទាំងប្រឈមមុខក្នុងការដកអភ័យឯកសិទ្ធិ ជាសមាជិកសភា ក្រោមបទចោទប្រកាន់លួចរួមភេទជាមួយមនុស្សប្រុសដូចគ្នា ឬរួមរ័កតាមរន្ធគូទ ដែលទោសនេះស្ថិតក្នុងបទឧក្រិដ្ឋ។ លោក Anwar Ibrahim ថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកថា លោកមិនមានកំហុសអ្វីនោះទេ ហើយលោកនឹងបន្តធ្វើការជំទាស់ចំពោះភាពពុករលួយ និង ប្រព័ន្ធបក្ខពួកនិយមរបស់ប្រទេសនេះ។ សូមជម្រាបផងដែរថា តាមច្បាប់របស់ម៉ាឡេស៊ី ការរួមភេទតាមរន្ធគូទ ឬការរួមភេទនៃមនុស្សភេទដូចគ្នានោះ ត្រូវចាត់ចូល ក្នុងបទឧក្រិដ្ឋ ដែលជាការអនុវត្តទៅតាមច្បាប់នៃសាសនាឥស្លាម៕
ព័ត៌មានជាតិ
មតិយោបល់