ព្រះសីហនុៈ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៤និង១០នាទីព្រឹក មានករណីភ្លើងឆេះសិប្បកម្ម (ខ្នាតតូច) ផលិតថ្នាំបាញ់ស្មៅ និង ថ្នាំសម្លាប់សត្វល្អិត ស្ថិតក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ម្ចាសទីតាំងឈ្មោះ ចាន់ ឡេង ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅសង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។
សម្ភារៈខូចខាចរួមមាន៖ អគារឃ្លាំងទំហំ២៤x៥០m និងឧបករណ៍ផលិតថ្នាំសម្លាប់ សត្វល្អិត ខូចខាតប្រហែល៦០% ។
មូលហេតុ៖ បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ។
ករណីខាងលើនេះ សមត្ថកិច្ចបានចេញរថយន្ត អន្តរាគមន៍សង្គ្រោះចំនួន០១គ្រឿង ប្រើប្រាស់ទឹក០៣រថយន្ត ។ ករណីនេះមិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ ៕
មតិយោបល់