ព័ត៌មានជាតិ

ហ្ស៊កដានី ​បញ្ជូនទ័ព​ទៅ​ព្រំដែន​អ៊ីរ៉ាក់​ ដើម្បី​ទប់​ទល់​ក្រុម ​ISIS

ប្រទេសហ្ស៊កដានី បានបញ្ជូនទាហាររាប់ពាន់នាក់ទៅកាន់​ព្រំដែន​ប្រទេសអ៊ីរ៉ាក់ ដើម្បីទប់ទល់ជាមួយនឹងក្រុមឧទ្ទាមរដ្ឋឥស្លាម​ផ្ដាច់ខ្លួន ISIS ហើយក៏ដើម្បីសងសឹងឲ្យពីឡុត ដែលត្រូវបានក្រុម ISIS ដុតសម្លាប់ទាំងរស់ កាលពីថ្មីៗនេះផងដែរ។

រដ្ឋមន្ត្រីជាន់ខ្ពស់បានបញ្ជាក់ឲ្យដឹងថា ការបញ្ជូនទាហាននេះគឺដើម្បីទប់ទល់ការវាយប្រហាររបស់ក្រុម ISIS ប៉ុន្តែសម្រាប់ប្រតិបត្តិ​ការវាយប្រហារទៅលើក្រុម ISIS នោះមិនត្រូវបានបញ្ជាក់ឡើយ។

បន្ទាប់ពីអ្នកបើកបរយន្តហោះរបស់ហ្ស៊កដានី ឈ្មោះ Muath al-Kasasbeh ត្រូវបានសម្លាប់ឲ្យក្រម ISIS នោះ ស្ដេចហ្ស៊កដានី បានបញ្ជាឲ្យបើកការវាប្រហារទៅលើមូលដ្ឋានរបស់ក្រុមឧទ្ទាម ISIS នៅតាមព្រំដែនអ៊ីរ៉ាក់​ជាច្រើន​កន្លែង ហើយ​ការបញ្ជូនទ័ពម្ដងនេះ ប្រហែលជាមានការប្រយុទ្ធក្នុងទ្រង់ទ្រាយធំ៕
2015-02-10_051314

មតិយោបល់