ក្រុមហ៊ុន Coca-Cola បានរាយការណ៍មកថា ប្រាក់ចំណេញត្រីមាសចុងឆ្នាំ ២០១៤ ធ្លាក់ចុះ ៥៥ភាគរយ ដែលបានជំរុញឲ្យប៉ះពាល់ដល់ប្រាក់ចំណូលទីផ្សារអន្តរជាតិទៀតផង នេះបើយោងតាមការចេញផ្សាយរបស់ Channel News Asia។
ក្រុមហ៊ុនផលិតភេសជ្ជៈធំជាងគេបំផុតរបស់ពិភពលោកមួយនេះ បានឲ្យដឹងថា ប្រាក់ចំណេញសុទ្ធត្រីមាសទី៤ ចុងឆ្នាំ ២០១៤ ទទួលបានត្រឹមតែ ៧៧០លានដុល្លារអាមេរិកប៉ុណ្ណោះ ដោយបានធ្លាក់ចុះ ៥៥ភាគរយ បើធៀបនឹងឆ្នាំមុនមានរហូតដល់ ១,៧ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុន Coca-Cola ក៏បានបញ្ជាក់ផងដែរថា ប្រាក់ចំណូលសុទ្ធបានធ្លាក់ចុះ ២ភាគរយ ដោយទទួលបានត្រឹមតែ ១០,៨ពាន់លានដុល្លារអាមេរិក៕
មតិយោបល់