ដោយរងសម្ពាធពីគ្រួសារឲ្យកូនចៅឈប់រកគូសករបង្កើតកូនចៅតពូជ្យពង្ស តែដោយសារតែការងាមម៉ាញឹកទីផ្សាការងារចង្អៀត បានធ្វើឲ្យបុរសស្ត្រីវ័យក្មេងជាច្រើនគ្មានឧកាស់ ចែចងរកគូសករ
ទុកខ្លួនឲ្យកាន់តែចាស់ទៅពីមួយថ្ងៃទៅមួយថ្ងៃ។
ស្ត្រីមួយក្រុមដែលមិនទាន់មានគ្រួសារបានធ្វើកោដកម្មជាសាធារណ ដោយលើកស្លាក់បដាធំៗ អំពាវនាសុំឪពុកម្តាយបង្អូនកំសួររឿងយកប្តីក្នុងឧកាសបុណ្យចូលឆ្នាំ។ការសួរនាំបែបនេះធ្វើឲ្យកូនបាត់បង់ភាពសប្បាយ ខ្វាយខ្វាលក្នុងចិត ដោយគ្មានកូនចៅណាមួយចងរស់នៅជាស្រីសាកែនោះឡើយ។ នៅក្នុងស្លាក់បដាដែលក្រុមស្ត្រីមិនទាន់មានប្តីបានសសេរថា «ឪពុកម្តាយអើយ! សូមកុំបង្ខំសួរកូនពីរឿងរៀបការពេលដែលកូនទៅផ្ទះពេលបុណ្យចូលឆ្នាំ។ សុភមង្គលផ្ទាយខ្លួននៃជីវិតរបស់កូន កូនចងទទួលខុសត្រូវដោយខ្លួនឯង»។
តាមការពិត នៅពេលដែលចូលឆ្នាំចិតមកដល់ សម្ពាធឲ្យយកគ្រួសារបានក្លាយជាអម្រែកដ៏ធ្ងន់សម្រាប់កូនប្រុសស្រី ។ នៅពេលបុណ្យចូលឆ្នាំឪពុកម្តាយក៏តែងតែរៀបចំផ្សុំផ្គុំឲ្យកូនមានគូសករទាន់កូននៅក្មេងៗ បើទុកកូនឲ្យរៀបការយឺតជាការអាម៉ាសមួយសម្រាប់គ្រួរសារ។
មិនដូចនៅក្នុងប្រទេសលោកខាងលិច យុវវ័យរស់នៅដៅយឯករាជ្យមិនរងសម្ពាធណាមួយ ពាក់ព័ន្ធរឿងរ៉ាវស្នេហាឪពុកម្តាយមិនហានលូកដៃ។ ចំណែកជនជាតិចិតឪពុកម្តាយតែងតែមើលថែកូនរហូតដល់រៀបចំទុកដាក់ឲ្យមានគ្រួសារ។
ដោយសម្ពាធបែបនេះ ស្រី្តបុរសជាច្រើន មិនទាន់មានគូរ បានរិះរកវិធីសាស្ត្រទប់ទល់និងឪពុកម្តាយបានមួយគ្រាពេលទៅលេងស្រុបុណ្យចូលឆ្នាំ ស្ត្រីនៅលីវជាច្រើនបានចំណាយប្រាក់ជាច្រើនសម្រាប់ជួយប្រុសស្នេហ៍ទៅលេងស្រុក បន្លំភ្នែកបញ្ចៀសការរិះគន់ពីអ្នកជិតខាង។
លោកMeng Guangyong អាយុ២៩ឆ្នាំនៅលីវ បានបើកសេវាកម្ម ឲ្យជួយមិត្តប្រុស ស្រីទៅលេងស្រុកបានបញ្ចាក់ថា នៅរដូវកាលនេះ សេវាកម្មបែបនេះទទួលបានអតិថជនជាច្រើន ក្នុងតម្លែខ្ពស់ទៀតផង។ តាមតួលលេខកាលពីឆ្នាំ២០១៤ ស្ត្រីដែលជួលប្រុសស្នេហ៍ត្រូវចំណាយប្រាក់រហូតដល់ ៣០យេន(៥ដុល្លារអាមេរិក) ក្នុងមួយម៉ោងសម្រាប់ជួនទៅទិញឥវាន និង៨ដុល្លារអាមេរិកសម្រាប់ថើមមួយខ្សឺត។ សរុបស្ត្រីត្រូវចំណាយប្រាក់រហូតដល់ទៅ៣២១ដុល្លារអាមរិកសម្រាប់ជួយប្រុសស្នេហ៍ពេញមួយថ្ងៃ។ ប្រើសិនបើចងជួយមិតប្រុសទៅផ្ទះទៅសួរបង្អូន សាច់ញ្ញាត្តិឬទៅសែនផ្នូរជីដូនជីតា គឺត្រូវតែផ្តល់តម្លៃថ្លៃជាងនេះទៅទៀត។
ប៉ុន្តែនៅពេលនេះសេវាកម្មសង្សាលេងៗ កំពុងប្រឈមនឹងការបែកធ្លាយ ប្រែក្លាយជាការពិត។ ទាំងបុរស់នឹងស្ត្រីដែលប្រគបរបប ធ្វើជាសង្សាលេងៗ បំពេញតម្រូវការអតិថជន គឺសុទ្ធសឹងត្រូវការប្រាក់ចិញ្ចឹមជីវិញ។ ចំណែកអ្នកដែលជួយទៅស្រុកសុទ្ធសឹងតែអ្នកមានលុយមានការងាយរកចំណូលខ្ពស់ទើមហានចំណាយលុយជាច្រើនជួលសង្សាទៅស្រុក។
ជាធម្មតាមប្រុសស្រីពេលធ្វើដំណើរផ្លូវឆ្ងាយ ហើយក្នុងនាំជាសង្សាត្រូវតែមានសកម្មភាព ស្និតស្នាល ដៃកាន់ដៃ ហើយមានទាំងការថើបគ្នាទៅវិញទៅមកទៀតទើបដូចជាសង្សាពិត។ សកម្មភាពស្និតស្នាលគ្នានោះហើយ ធ្វើឲ្យស្ត្រីដែលបុរសជួលធ្វើសង្សាទៅស្រុកនោះមិនអាច ទប់ទល់និងអារម្មណ៍របស់ខ្លួនប្រគល់ទាំងខ្លួនប្រាណ ប្រែក្លាយទៅជាសង្សាពិត ។ មួយវិញទៀត ដោយទ្រព្រសម្បត្តិអូសទាញ់ធ្វើឲ្យស្ត្រីទាំងនោះក៏ត្រូវគិតគូរដល់អនាគត់របស់ខ្លួនដែរ ប្តីអ្នកមានហេតុអ្វីមិនយក? ចំណែកភាគីប្រុសក៏ដូចគ្នានោះដែរ។ ចំណុចទាំងនោះហើយ បានជាមានពាក្យគេនិយាយថា សង្សាលេងៗ ក្នុងឧកាស់បុណ្យចូលឆ្នាំបែជាមានមកូនមេនទេន។
ស្ត្រីនៅលីវក្នុងសង្គមប្រទេសចិនកាន់តែកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។ តាមរបាយការណ៍នៅឆ្នាំ១៩៨២ មានស្ត្រីតែ៥ភាគរយប៉ុណ្ណោះដែលនៅលីវ (សាវកែ)មានវ័យពី២៥ឆ្នាំដល់២៩ឆ្នាំ។ នៅឆ្នាំ១៩៩៥ចំនួននោះបានកើនទ្វេដងភាគច្រើនជាស្ត្រីមានការរៀនសូតខ្ពស់ខ្ពស់មានការងាត្រឹមត្រូវប្រាក់ចំណូលខ្ពស់។ តាមរបាយការស្រាវជ្រាវនៅឆ្នាំ២០០៥ ស្ត្រីប្រមាណ៧ភាគរយ មានអាយុ៤៥ឆ្នាំ មានសញ្ញាប័ត្រមហាវិទ្យល័យនៅក្នុងក្រុងសៀងហៃរស់នៅតែម្នាក់ឯង៕
ព័ត៌មានជាតិ
មតិយោបល់