ព័ត៌មានជាតិ

អាមេរិក​សហការ​ជាមួយ​សម្ព័ន្ធមិត្ត​វាយប្រហារ​ទៅលើ​ក្រុម​អិស្លាម​បង្កើត​រដ្ឋ​

​ភាព​សហាវ​ឃោ​ឃៅរ​បស់​ក្រុមអិ​សម្លាប់​ធ្វើឲ្យ​ប្រទេស​ជាច្រើន​ចូលរួម​វាយប្រហារ​ក្រុម​នេះ​ក៏​ដូចជា​ទប់ស្កាត់​ប្រភព​ចំណូល ធ្វើឲ្យ​ក្រុម​នេះ​ចុះថយ​ដោយ​ខ្លួនឯង​។ ការ​កាត់ផ្តាច់​ប្រភព​ចំណូល​ជា​គោលដៅ​ដែល​អាមេរិក​បាន​អនុវត្ត​តាំងពី​ដើម​ដើម្បី​ធ្វើឲ្យ​ក្រុម​IS ធ្លាក់​ក្នុង​ភាពចលាចល​បែកបាក់​ផ្ទៃក្នុង​កម្លាំង​ចុះខ្យោយ​។​
​ប្រភព​ចំណូល​សំខាន់​របស់​ក្រុម​IS គឺ​ការ​ជំរិត​ទា​ប្រក់​ការលក់​ប្រេង​នៅ​ទីផ្សា​ងងឹត​ក្នុង​តម្លៃ​ថោក​ទ្វេដង​ទៅ​ឲ្យ​ឈ្មួញ​នៅ​ក្នុង​ប្រទេស​ជិតខាង​ជាប់​ព្រំដែន​ដែល​ខ្លួន​គ្រប់គ្រង​។ កន្លងមក ក្រុម​អ្នកឯកទេស​អាមេរិក​បាន​រកឃើញ​ថា​ប្រេង​ភាគច្រើន​របស់​ក្រុម​IS លក់​ទៅ​ឲ្យ​ឈ្មួញ​ក្នុង ប្រទេស​ទួកគី​ខុសច្បាស់​រួច​បន្តទៅ​ចែកចាយ​ទទួល​បាន​ចំណេញ​ច្រើន​។​
​នៅពេល​នេះ​ដែរ​អាមេរិក​និង​ទួកគី​បាន​ព្រមព្រៀង​គ្នា ទប់ស្កាត់​ប្រភព​ចំណូល​របស់​IS ។​រដ្ឋមន្ត្រី​រតនាគារជាតិ អាមេរិក លោក ចេក លូ​វ និង​ឧបនាយករដ្ឋមន្ត្រី​តួ​ក​គី អា​លី បា​បា​ខេន បាន​ព្រម ព្រៀង​គ្នា កាលពី​ថ្ងៃ​អង្គារ ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ក្នុង​ការ​បន្ត​នូវ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​ទប់ស្កាត់ លំហូ ជំនួយ និង​ថវិកា​ទៅ​ដល់​បណ្តាញ នៃ​ក្រុម​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម IS ។​
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ នេះ​ទៀត​ថា អំឡុងពេល​នៃ​កិច្ចពិភាក្សា រវាង​តំណាង​រដ្ឋាភិបាល អាមេរិក និង​តួ​ក​គី ជា​ផ្នែក​មួយ ដាច់ដោយឡែក នៃ​កិច្ចប្រជុំ​បណ្តា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស និង​តំបន់​សេដ្ឋកិច្ច G20 ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ូល​នោះ លោក លូ​វ និង លោក បា​បា​ខេន ក៏​បាន​បញ្ជាក់​ពី​ការប្តេជ្ញា​ផងដែរ ក្នុង​ការរក្សា​ស្ថិរភាព​ឲ្យ បាន នៅ​តំបន់​មជ្ឈិម​បូព៌ា ។​
​គួរបញ្ជាក់​ថា កិច្ចព្រមព្រៀង រវាង​មន្ត្រី​ទាំង​ពីរ​រូប​បាន​កើតឡើង ក្រោយ​ចំណាប់ខ្មាំង ជា​អ្នកកាសែត ជនជាតិ​ជប៉ុន ចំនួន​ពីរ​រូប និង​អាកាសយាន​និក​ហ្ស៊​កដង់ មួយ​រូប​ទៀត ត្រូវបាន​ក្រុម​ឧទ្ទាម រដ្ឋ អ៊ីស្លាម អារ​ក និង ដុត​សម្លាប់​យ៉ាង​សាហាវ​ព្រៃ ផ្សៃ​បំផុត ។ ប្រទេស​ជប៉ុន ធ្លាប់បាន​លើកឡើង​ថា ក្រុម IS មិន​អាច​ធ្វើ​ប្រតិបត្តិការ​បាន​ឡើយ ប្រសិនបើ​គ្មាន​ប្រភព ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ពី​ភាគី​ណាមួយ​ទេ​នោះ ។ ដូច្នេះ​ការ​ទប់ស្កាត់​ប្រភព​ចំនួយ​ជា​រឿង​មួយដ៏​សំខាន់បំផុត ដោយ​មិន​ចាំបាច់​វាយប្រហារ​ក៏​អាច​យកឈ្នះ​ក្នុង​នេះ​បាន​ដែរ​។​
​នៅក្នុង​ព្រិត្តិការមួ​យ​ផ្សេង​ទៀត​ពាក់ព័ន្ធ​នោះ​ដែរ នៅក្នុង សេចក្តីថ្លែងការណ៍ ចុះផ្សាយ នៅ​ថ្ងៃ​អង្គារ ទី​១០​កុម្ភៈ ប្រទេស អារ៉ាប់​រួម បានប្រកាសថា ខ្លួន​បាន​ចាប់ផ្តើម​ឡើង​វិញ ប្រតិបត្តិការ​ជើង​អាកាស វាយប្រហារ​ទៅលើ​ក្រុម អ៊ីស្លាម​បង្កើត​រដ្ឋ នៅក្នុង​ប្រទេស​ស៊ី​រី​។ ទីក្រុង​អា​ប៊ូ​ដា​ប៊ី​បាន​ផ្អាក​សកម្មភាព នៅ​ក្នុង​ប្រតិបត្តិការ​សម្ព័ន្ធ​អន្តរជាតិ បន្ទាប់​ពី​អ្នក​បើក​យន្តហោះ ជាតិ​ហ្សកដានី (​ហ្ស៊​កដង់​) ត្រូវបាន​ក្រុម​ជី​ហាត ចាប់ខ្លួន និង​ក្រោយមក​ត្រូវ​ដុត​សម្លាប់​ទាំង​រស់​។
​បញ្ជាការដ្ឋាន​ទ័ព​របស់ អារ៉ាប់​រួម​បាន​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គារ ថា យន្តហោះ​ចម្បាំង របស់ អារ៉ាប់​រួម ដែល​ប្រចាំការ​នៅក្នុង​ប្រទេស​ហ្ស៊​កដង់​(Jordan) បាន​ចេញ​ទៅ​វាយប្រហារ​លើ​ទីតាំង​របស់​ក្រុម​IS នៅក្នុង​ទឹកដី​ស៊ី​រី កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។ នៅក្នុង​សេចក្តីថ្លែងការណ៍ អារ៉ាប់​រួម​មិន​បានបញ្ជាក់​ច្បាស់ ពី​ចំនួន​យន្តហោះ​ចម្បាំង​ដែល​ធ្វើ​ប្រតិបត្តិ​ការវាយប្រហារ និង ទីកន្លែង របស់​ក្រុម​IS ដែល​ជា​ផ្ទាំង​ស៊ី​ប​នៅក្នុង​ការវាយប្រហារ កាលពី​ថ្ងៃ​អង្គារ​ទេ​។​

​កាលពី​ថ្ងៃ​សៅរ៍ កន្លងមក អារ៉ាប់​រួម​បានប្រកាស​បញ្ជូន​យន្តហោះ​ចម្បាំង មួយ​គ្រឿង​របស់​ខ្លួន​ទៅក្នុង​ទឹកដី​ហ្ស៊​កដង់ ក្នុង​ហេតុផល​ចូលរួម​ជួយ​ប្រទេស​នេះ ដែល​កំពុង​សម្រុក​វាយ​ប្រហារ​ទៅលើ​ពួក​ជី​ហាត ក្នុង​ទឹកដី​ស៊ី​រី ក្រោយពេល​ដែល​ពួកនេះ​បានបង្ហាញ រូបភាព ដុត​សម្លាប់​ទាំង​រស់ អ្នកបើក​យន្តហោះ ។ តាម​ទីភ្នាក់ងារ​ផ្លូវការ​របស់ អារ៉ាប់​រួម​បាន​បញ្ជាក់​ដែរ​ថា ការ​ដែល​ប្រទេស​នេះ​ទៅ​ចូលរួម ត្រលប់​ទៅ​វាយប្រហារ​លើ​ពួក​អី​ស្លាម​បង្កើត​រដ្ឋ ក៏​ព្រោះតែ​ចង់​ចូលរួម​ចំណែក​ធ្វើឲ្យ​សម្ព័ន្ធ​អន្តរជាតិ ធ្វើ​ប្រតិបត្តិការ​យ៉ាង​ប្រសិទ្ធិភាព ប្រឆាំង​នឹង​ពួក​ជី​ហាត នៅ​ស៊ី​រី និង​នៅ​អ៊ីរ៉ាក់​។​

​អារ៉ាប់​រួម​ត្រលប់​ទៅ​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​ទ័ពអាកាស​របស់​សម្ព័ន្ធ អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក នៅ មួយ​ខែ​ក្រោយ ប្រទេស​អារ៉ាប់​មួយ​នេះ បាន​ផ្អាក​សកម្មភាព​របស់​ខ្លួន ។ អារ៉ាប់​រួម​ធ្លាប់​បាន​ទាមទារ​អាមេរិ​កឲ្យបញ្ជូន ក្រុម​អន្តរាគមន៍ ជួយសង្គ្រោះ ពិសេស ទៅ​ប្រចាំការ​នៅ​ភាគ​ខាងជើង​អ៊ីរ៉ាក់ នៅក្បែរ​កន្លែង​ដែល​យន្តហោះ​សម្ព័ន្ធ​អន្តរជាតិ​ឧស្សាហ៍​បញ្ជូន​យន្តហោះ ចម្បាំង​ទៅ វាយប្រហារ​លើ​ទីតាំង​របស់​ពួក​អិស្លាម​បង្កើត​រដ្ឋ​។ នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន អាមេរិក​បាន​ធ្វើ​តាម​កា​រ​ទាមទារ​មួយ​ផ្នែក​របស់​អារ៉ាប់​រួម ដោយ​យល់ព្រម បញ្ជូន​ក្រុម​ជួយសង្គ្រោះ ពី​កូ​វ៉ែត ឲ្យទៅ​ប្រចាំ​ការនៅភាគ​ខាងជើ​ង​អ៊ីរ៉ាក់​។ ប៉ុន្តែ អាមេរិក​មិន​បាន​បញ្ជូន​យន្តហោះ​ឧទ្ធម្ភាគចក្រ Osprey ទៅតាម​ការចង់បានរ​បស់​ទីក្រុង​អា​ប៊ូ​ដា​ប៊ីទេ​។ ការវិល​ត្រលប់​របស់​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ទៅ​ចូលរួម នៅ​ក្នុង​ប្រតិបត្តិការ​ទ័ពអាកាស​នៃ​សម្ព័ន្ធ​អន្តរជាតិ​ធ្វើឡើង នៅ​តែ​បី​ថ្ងៃក្រោយ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ច​ន ឃេ​រី បាន​ជួប​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​របស់​ក្រុមប្រឹក្សា​ដើម្បី សហប្រតិបត្តិការ​នៅក្នុង​តំបន់​សមុទ្រ​ពែ​រ្ស នៅក្នុង​ទីក្រុង​មុយ​និច ប្រទេស​អាល្លឺម៉ង់​។ នៅក្នុង​ជំនួប គ្រប់​ភាគី​សុទ្ធតែ​បាន​ថ្កោលទោស សកម្មភាព​សម្លាប់​ដ៏​ឃោ​ឃៅដែល​ពួក​ជីហា​ត​បាន​ធ្វើ​ទៅលើ​អ្នកបើក​យន្តហោះ ហ្ស៊​កដង់​។​
​ប៉ុន្តែ​អ្នកឯកទេស​យោធា​ជឿជាក់ថា​ការវាយប្រហារ​ពី​សំណាក់​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​អាមេរិក​តែ​ពីលើ​ដែនអាកាស់​ប្រាកដជា​មិន​អាច​យកឈ្នះ​ទៅលើ​ក្រុម​IS នោះឡើយ មានតែ​ការវាយប្រហារ​ដោយ​ថ្មើជើង​ប៉ុណ្ណោះ​ទើប​អាច​កម្ចាស់​ក្រុម​នេះ​បាន​។ ប្រធានាធិបតី​អាមេរិក​ក៏​បាន​ពិចារណា​វាយប្រហារ​ដោយ​ថ្មើជើង​ទៅលើ​ក្រុម​IS នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​ផងដែរ​៕
obama-best

មតិយោបល់