អេហ្ស៊ីប៖ បន្ទាប់ពីមានការដោះលែងអ្នកកាសែតអូស្ត្រាលីចំនួន១រូប កាលពី ២សប្ដាហ៍មុន នៅថ្ងៃទី១២ ខែកុម្ភៈម្សិលមិញនេះ អាជ្ញាធរអេហ្ស៊ីប បានដោះលែងអ្នកកាសែតពីរនាក់ទៀត ឲ្យនៅក្រៅឃុំ ដោយតម្រូវឲ្យបង់ប្រាក់ធានា។
យោងតាមការចេញផ្សាយរបស់ CNN បានឲ្យដឹងថា អ្នកកាសែត Al-Jazeera ចំនួនពីររូបគឺ លោក Mohamed Fahmy និង Baher Mohamed ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីពួកគេទាំងពីរនាក់ត្រូវបានឃុំខ្លួនអស់រយៈពេលប្រមាណជា ៤០០ថ្ងៃ។ លោក Mohamed Fahmy និង Baher Mohamed ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ ២០១៣ ជាមួយនឹងលោក Peter Greste ដែលទើបតែដោះលែងកាលពីប៉ុន្មានថ្ងៃមុន ហើយបានបញ្ជូនទៅដល់ប្រទេសអូស្ត្រាលី។
គួរបញ្ជាក់ផងដែរថា អ្នកទាំង៣នេះ ត្រូវបានចាប់ខ្លួនពីបទល្មើសនឹងច្បាប់ហាមឃាត់នៅក្នុងប្រទេសអេហ្ស៊ីប៕
មតិយោបល់