ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាឮដូចរន្ទះ ម្នាក់ដាច់ម្រាមជើង និងម្នាក់សន្លប់ស្តូកស្តឹង

ស្ទឹងត្រែងៈ ម៉ូតូម៉ាកឌ្រីមសង់ចំនួន២គ្រឿង បានព្រលះគ្នាពេញទំហឹងទាំងកណ្តាលថ្ងៃត្រង់ បណ្តាលឲ្យជនរងគ្រោះម្នាក់ដាច់ម្រាមជើងនិងម្នាក់ទៀតសន្លប់ស្តូកស្តឹង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចជិតរង្វង់មូលថ្មីក្រោយវិទ្យាល័យព្រះរាជបូជនីយកិច្ច ទល់មុខវិហារព្រះយេស៊ូគ្រឹស្ទ លើកំណាត់ផ្លូវជាតិលេខ២២ ស្ថិតក្នុងភូមិព្រែក ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូទាំង២គ្រឿងបើកក្នុងល្បឿនលឿនបញ្ច្រាស់ទិសគ្នា ខណៈពេលដែលមកដល់ចំណុចកើតហេតុម៉ូតូឌ្រីមសង់២០១៦ បានវ៉ារថយន្ត១គ្រឿងដែលធ្វើដំណើរស្របគ្នា គ្រាន់តែវ៉ារថយន្តនោះផុតបន្តិច ស្រាប់តែវ៉ាក់អើនឹងម៉ូតូឌ្រីមសង់១គ្រឿងទៀត ដែលជិះបញ្ច្រាស់គ្នា ភ្លាមនោះភាគគីទាំងពីរបានជាន់ហ្វ្រាំងដែរ តែជាន់មិនជាប់បណ្តាលឲ្យរ៉េចង្កូតបុកគ្នាពេញទំហឹងតែម្តងទៅ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីបុកគ្នាខាងលើនេះ ភាគីទី១ ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1S-0817 ផលិតឆ្នាំ២០០៧ បើកបរដោយយុវជនម្នាក់ឈ្មោះ ទ្រី សំណាង ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសដាច់ម្រាមជើងមួយខាងឆ្វេង និងអ្នកជិះជាមួយម្នាក់ទៀតឈ្មោះ យិន ឌី ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសរលាត់ដៃខាងឆ្វេង។ អ្នកទាំងពីររស់នៅភូមិញ៉ឺន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ ចំណែក ភាគគីទី២ ជិះម៉ូតូម៉ាកឌ្រីមសង់ដូចគ្នា ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខស្ទឹងត្រែង1B-2618 បើកបរដោយយុវជនម្នាក់ឈ្មោះ ទឹម ទី អាយុ២៩ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង រងរបួសរលាត់ដៃជើង ហើយសន្លប់ស្តូកស្តឹង។

ក្រោយហេតុការណ៍កើតឡើងភ្លាម ប្រជាពលរដ្ឋដែលចោមរោមមើលបាននាំគ្នាជួយលើកជនរងគ្រោះទៅព្យាបាល និងលាងរបួសនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ៕

ម៉ូតូ២គ្រឿងបុកគ្នាឮដូចរន្ទះម៉ូតូ២គ្រឿងបុកគ្នាឮដូចរន្ទះម៉ូតូ២គ្រឿងបុកគ្នាឮដូចរន្ទះម៉ូតូ២គ្រឿងបុកគ្នាឮដូចរន្ទះម៉ូតូ២គ្រឿងបុកគ្នាឮដូចរន្ទះម៉ូតូ២គ្រឿងបុកគ្នាឮដូចរន្ទះម៉ូតូ២គ្រឿងបុកគ្នាឮដូចរន្ទះម៉ូតូ២គ្រឿងបុកគ្នាឮដូចរន្ទះម៉ូតូ២គ្រឿងបុកគ្នាឮដូចរន្ទះម៉ូតូ២គ្រឿងបុកគ្នាឮដូចរន្ទះម៉ូតូ២គ្រឿងបុកគ្នាឮដូចរន្ទះម៉ូតូ២គ្រឿងបុកគ្នាឮដូចរន្ទះម៉ូតូ២គ្រឿងបុកគ្នាឮដូចរន្ទះ

មតិយោបល់