តារាចម្រៀង Jaycee Chan កូនប្រុសតារាសម្ដែងចិន Jackie Chan ហៅ ឈិន ឡុង នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះ ត្រូវបានតុលាការដោះលែង បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេល ៦ខែ។
លោក Jaycee Chan ត្រូវបានចាប់ខ្លួនកាលពីខែសីហា នៅក្នុងលំនៅដ្ឋានរបស់លោក មួយនឹងគ្រឿងញៀនមួយចំនួន ហើយក្រោយមកនៅខែធ្នូ កន្លងទៅនេះ តុលាការបានសម្រេចដាក់ទោសឲ្យជាប់គុក ៦ខែ ដោយគិតចាប់ពីថ្ងៃចាប់ខ្លួន និងពិន័យជាប្រាក់ ៣២០ដុល្លារអាមេរិក។
តារាចម្រៀងវ័យ ៣២ឆ្នាំ និងជាកូនប្រុសទោលរបស់កំពូលតារាសម្ដែង ឈិន ឡុង ម្នាក់នេះ ធ្លាប់បានសរសេរសំបុត្រ ប្រាប់ថា ដើមហេតុដែលនាំឲ្យគេប្រើប្រាស់គ្រឿងញៀនគឺដោយសារតែខ្វះភាពកក់ក្ដៅពីឪពុក ចំណែក ឈិន ឡុងវិញ បានសម្ដែងការសោកស្ដាយផងដែរ ចំពោះរឿងនេះ និងបានសន្យាថា នឹងមើលថែ និងទំនុកបម្រុងកូនប្រុសឲ្យបានល្អ នៅក្រោយពេលគេចេញពីគុក៕
មតិយោបល់