ក្រុមហ៊ុនផលិតស៊ីមកាតធំជាងគេបំផុតនៅក្នុងពិភពលោក Gemalto បានអះអាងថា ស៊ីមកាតរបស់ខ្លួនមានសុវត្ថិភាពខ្ពស់ បើទោះបីជាមានការ Hack ចូលដូចសេចក្ដីរាយការណ៍របស់គេហទំព័រ Intercept ក្ដី។
ក្រុមហ៊ុន Gemalto បានធ្វើការស៊ើបអង្កេតទៅលើស៊ីមកាតរបស់ខ្លួន ដែលត្រូវបានលក់ចេញ និងមិនទាន់លក់ ដោយនៅក្នុងបានរកឃើញថា ទិន្នន័យទាំងអស់ត្រូវបានបំផ្លែងទៅជាលេខកូដពិសេសម្យ៉ាង ដែលមិនអាចឲ្យ Hack លួចទិន្នន័យបាននោះទេ។
គួរបញ្ជាក់ផងដែរថា នៅមុននេះ មានសេចក្ដីរាយការណ៍ថា ទីភ្នាក់ងារសន្ដិសុខជាតិអាមេរិក (NSA) និងចក្រអង់គ្លេសបានលួច Hack ចូលស៊ីមកាតរបស់ក្រុមហ៊ុន Gemalto ដើម្បីគ្រប់គ្រងទៅលើលេខកូដសម្ងាត់ ដែលអាចឲ្យពួកគេចូលទៅកាន់ស៊ីមកាតទាំងអស់ទូទាំងពិភពលោក ហើយលួចស្តាប់ការសន្ទនា៕
មតិយោបល់