សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានប្រកាសឲ្យដឹងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះថា ប្រទេសទាំងពីរនឹងធ្វើសមយុទ្ធយោធារួមគ្នានៅថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៥ ដោយការប្រកាសនេះបានធ្វើឲ្យកូរ៉េខាងជើងដេកមិនលក់។ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia។
កាលពីដើមខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ កូរ៉េខាងជើងបានប្រកាសថា បើសិនជាអាមេរិក លុបចោលការធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង នោះខ្លួននឹងផ្អាកការធ្វើតេស្ដអាវុធនុយក្លែអែរ ប៉ុន្តែសំណើនេះត្រូវបានអាមេរិកច្រានចោល ដោយបានលើកឡើងថា សំណើកូរ៉េខាងជើងគឺជាការគំរាមកំហែង។
ការធ្វើសមយុទ្ធរួមគ្នានេះ នឹងមានទាហារកូរ៉េខាងត្បូងប្រមាណជា ២០០.០០០នាក់ និងទាហារអាមេរិកចំនួន ៣.៧០០នាក់ ចូលរួមធ្វើសមយុទ្ធ៕
មតិយោបល់