កំពង់ធំ៖កសិដ្ឋានចិញ្ចឹមសត្វស្វាមួយកន្លែងឈ្មោះអង្គរ ប្រាមេត សេនធ័រ អ៊ិន ត្រូវបានអគ្គិភ័យឆាបឆេះអាគារទុកសម្ភារះនិងឯកសារ អស់មួយចំនួនធំ កាលពីម៉ោង១,៥០នាទីថ្ងៃត្រង់ ទី២៣ ខែកុម្ភះ ឆ្នាំ២០១៥ នៅចំនុចភូមិប្រាសាទ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
យោងតាមពត័មានរបស់ លោក ខេន ឈុនគ័រ អធិការ ស្រុកកំពង់ស្វាយ បានអោយដឹងថា ក្នុងអំឡុងពេល កើតហេតុ មានកម្មករ ជាង៥០នាក់ជួយពន្លត់ រហូត ដល់២៥នាទីទើបរថយន្ដអគ្គិភ័យ មកដល់ព្រមទាំង កម្លាំងសមត្ថកិច្ចទាំង៣ប្រភេទសរុប១៨នាក់ មកពីរស្រុក និងខេត្ត ជួយអន្ដរាគមន៍ផងដែរ ក្នុងនោះមានការខូចខាត អាគារទំហំ១៥ម គុណ ៦ម ជញ្ចាំង ឥដ្ឋ ដំបូល ហ្វីបប្រូ បានឆេះអស់៣០% ម្សៅអូសាវែល ចំនួន ៨ធុង១ធុង៤០គីឡូក្រាម ស្រោមដៃ៣ប្រអប់ធំស្មើរនិង៣០ប្រអប់តូចស្មើរ៣០០ស្រោម ម៉ាស់ចំនួន៥០ដុំស្មើរ២៥០០ម៉ាស់ ក្នុងករណីនេះបណ្ដាលមកពីឆ្លងចរន្ដ អគ្គិសនី។
បើតាមទិដ្ឋភាពជាក់ស្ដែងកសិដ្ឋានមួយកន្លែងនេះទោះមានអគ្គិភ័យឆាប់ឆេះហើយក៏ដោយក៏ពុំបានអនុញាតិ អោយ កងកំលាំងសមត្តកិច្ចឬរថយន្ដអគ្គិភ័យ ចូលអន្ដរគមន៍ជួយពន្លត់ដែរ ទាល់តែមានការអង្វរក ពីអាជ្ញាធ័រដែនដី កំលាំងសមត្តកិច្ចទើបបានការអនុញាតិអោយចូល ជាការងឿងឆ្ងល់ពីសំណាក់មហាជន និងប្រជាពលរដ្នយ៉ាងខ្លាំង។
តាមប្រភពពត័មាន ពីរប្រជាពលរដ្ន បានអោយដឹងថា កសិដ្ឋានមួយនេះបានបង្ហូរទឺកអាចម៍ស្វាដែលមានភាពកខ្វក់ចូលក្នុងបឹងធា ជាបឹងធម្មជាតិ ធ្វើអោយប្រជាពលរដ្នជាង១០០គ្រួសារ ដែលរស់នៅក្នុងភូមិប្រាសាទបានប្រើប្រាស់ទឹកទាំងប្រាំងនិងវស្សាមានប្រតិកម្មយ៉ាងខ្លាំងចំពោះកសិដ្ឋានមួយនេះ ហើយបឹងធានេះគ្រប់គ្រោងដោយសហគមន៍ ព្រោះកន្លងមកមានការពុលត្រីដោយពុំដឹងមូលហេតុ។
ក្នុងនោះប្រជាពលរដ្ឋ បានសំណូមពរ ឲ្យប្រធានមន្ទីរបរិស្ថាន ខេត្តមេត្តាចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមស្វានេះបង ដោយសារតែ មានក្លិនស្អុយជាខ្លាំងទាំងទឹក ទាំងអាកាស់ បង្ករភាពព្រួយបារម្ភណ៍ដល់សុខភាពប្រជាពលរដ្ឋ ដែលបាន ប្រើប្រាស់ទឹកមិនស្អាត មូលហេតុក្រុមហ៊ុនចិញ្ចឹមស្វា បង្ហូរអាចម៍ស្វាចូលទឹកបឹង ទង្វើទាំងនេះហើយសូមឲ្យមាន ការណែនាំពីសំណាក់ស្ថាប័នមានសមត្ថកិច្ចជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋផង ៕
មតិយោបល់