ព័ត៌មានជាតិ

រថយន្តក្រុង​ក្រុមហ៊ុន​លី​ហុង​ដឹក​អ្នកដំណើ​របុក​ម៉ូតូ​ពីក្រោយ​ធ្វើអោយ​ស្ត្រី​ម្នាក់​ស្លាប់​និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​

​កំពង់ឆ្នាំង​៖ ស្ត្រី​មា្ន​ក់​បាន​ស្លាប់​ភា្ល​មៗ​នៅ​កន្លែងកើតហេតុ និង​មនុស្ស​២​នាក់​ទៀត ម្នាក់​ជា​កុមារី បាន​រងរបួស​ធ្ងន់ធ្ង​រ នៅក្នុង​ហេតុ​ការណ៏គ្រោះថ្នាក់​ចរាចរណ៏​មួយ ដោយ​ជនរងគ្រោះ​ទាំង​៣​នាក់​ជិៈ​ម៉ូតូប​ត់​ឆ្វេង​ឆ្លងថ្នល់​ត្រូវ​រថយន្តក្រុង​បុក​ចំ​ពីក្រោយ​។​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ល់​ផ្លូវជាតិ​លេខ​៥ នៅវេលា​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២៣ ខែ​កុម្ភះ​ឆ្នាំ​២០១៥ ស្ថិតក្នុង ភូមិ​អូរ​រំចេក ឃុំ​ចក ស្រុក​បរិបូណ៌​។​
​ ​សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌​បាន​និយាយ​អោយដឹងថា​៖​ស្ត្រី​ដែល​ស្លាប់​មានឈ្មោះ ស សារិន​
​អាយុ​៥៦​ឆ្នាំ ចំណែក​អ្នករងរបួស​ធ្ងន់​២​នាក់​នោះ ម្នាក់​ត្រូវ​ជា​បង​បង្កើត​ស្ត្រី​ខាងលើ​នេះ​មានឈ្មោះ ស ស៊ីម អាយុ​៦៥​ឆ្នាំ និង​កុមារី ជា​ក្មួយ​មានឈ្មោះ ផែន សេង​លៀប អាយុ​៦​ឆ្នាំ ទាំង​៣​នាក់​មាន​ទីលំនៅ ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។
​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង ៣​នាក់​បានជិៈ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​១២៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រៃវែង 1B. 3640 ត្រឡប់មក​ពី​ការ​បងប្អូន​នៅ ភូមិ​បំណក់ ស្រុក​ក្រគរ ខេត្ត​ពោធិសាត់ វិញ​តាម​បណ្តោយ​ផ្លូវជាតិ ក្នុង​ទិសដៅ​ពី​លិច​មក​កើត លុះ​មកដល់​ចំណុច​កើតហេតុ​បុរស​ឈ្មោះ ស ស៊ីម ជា​អ្នកបើក​ម៉ូតូ​បាន​បត់​ម៉ូតូ​ឆ្វេង​ដៃ ដើម្បី​ឆ្លងផ្លូវ​ស្រាប់តែ​ត្រូវ​រថយន្តក្រុង​ពណ៌​ក្រហម ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B. 3465 របស់​ក្រុម ហ៊ុន លី ហុង ដឹក​អ្នកដំណើ​របុក​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាលអោយ​ស្ត្រី​រងគ្រោះ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ចំណែក​បុរស​ជា​បង និង​ក្មួយ​ស្រី​រងរបួស​ធ្ងន់ធ្ងរ​។ ដោយឡែក​អ្នកបើកបរ​រថយន្តក្រុង​បាន​ចុះ​រត់គេចខ្លួន​បាត់​ក្រោយពេល​បង្កហេតុ​។​
​ ​ជនរងគ្រោះ​រងរបួស​ធ្ងន់​២​នាក់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​មក​សង្គ្រោះ​ព្យ​បាល​នៅ​មន្ទីរ​ខេត្ត​
​កំពង់ឆ្នាំង ចំណែក​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​លំនៅ​
​ដ្ឋា​ន​។ រីឯ​មធ្យោបាយ​ទាំង​២​គ្រឿង​គឺ​រថយន្តក្រុង​និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​បរិបូណ៌ ក​សា ង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូន​មក​រក្សាទុក​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៕
2015-02-24_210242

2015-02-24_210318

មតិយោបល់