ភ្នំពេញ៖លោក ថេង សុថុល ប្រធានគណៈកម្មការអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ បានដឹកនាំ មន្ត្រីសាលាខណ្ឌ និងសង្កាត់ ចុះសួរសុខទុក្ខលោកស្រី ដាន សុខា ជំនួយការភូមិសែនសុខ៧ ដែលកំពុងមានជំងឺសំរាកនៅមណ្ឌលសុខាភាព។
កាលពីម៉ោង០៩ និង៣០នាទី ព្រឹកថ្ងៃទី០៧ មេសា ២០១៦នៅមណ្ឌលសុខភាពអន្លង់ក្ងាន ផ្លូវលំភូមិសែនសុខ៥ សង្កាត់ឃ្មួញខណ្ឌសែនសុខ។
លោក ថេង សុថុល ប្រធានគណៈកម្មការអនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាលរងខណ្ឌសែនសុខ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយក អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅជូនលោកស្រី ដាន សុខា ដែលមានជំងឺលើសឈាម ដែលកំពុងសំរាកព្យាបាលនៅមណ្ឌលសុខភាពអន្លង់ក្ងាន។
ជាមួយគ្នានេះដែរ គណៈកម្មាធិការ ប្រធានសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានឧបត្ថម្ភថវិកា រួម មានអង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ១កេះ ទឹកក្រូច ១កេះ មី ២កេះ ត្រីខ ១យួរ ឃីតចំនួន១ សម្ភារៈផ្ទះបាយ មួយចានដែកធំមាន ២២មុខ និងថវិកា ២០ម៉ឺនរៀល។
ជាមួយគ្នានេះ ដែលលោកស្រី ដាន សុខា សូមថ្លែង អំណរគុណដល់លោកអភិបាលរង ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទាល់ក្រ មានជម្ងឺ និងមានផ្ទៃពោះ ដែលជួបការខ្វះខាតក្នុងខណ្ឌសែនសុខ ជាពិសេសក្រោមការដឹកនាំ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ជាតិសាសន៍ ពណ៌ សម្បុរ និងមិនបម្រើឲ្យគណបក្សនយោបាយណាមួយឡើយ៕
មតិយោបល់