មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥១នាក់ បានរងរបួស ដោយសារតែរថភ្លើងដឹកអ្នកដំណើរ បុកជាមួយរថយន្ត នៅភាគខាងត្បូងរដ្ឋកាលីហ្វូញ៉ា។
សារព័ត៌មាន Sky News បានចេញផ្សាយនៅយប់ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៥ ថាហេតុការណ៍មិនបានបណ្ដាលឲ្យមានមនុស្សស្លាប់នោះទេ ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកមូលហេតុដែលនាំឲ្យកើតមានហេតុការណ៍នេះ នៅមិនទាន់ដឹងច្បាស់នោះទេ រងចាំការស៊ើបអង្កេតបន្ដ៕
មតិយោបល់