រដ្ឋាភិបាលអេហ្ស៊ីបបានសម្រេច រំសាយ១៦៩អង្គការក្រៅរដ្ឋាភិបាល ដែលជាប់ពាក់ព័ន្ធនឹងក្រុមបងប្អូនអ៊ិស្លាម ដែលរដ្ឋាភិបាលអេហ្ស៊ីបចាត់ទុកជាក្រុម ភេរវកម្ម ។
សារព័ត៌មានអេហ្ស៊ីបបានផ្សព្វផ្សាយថា នៅថ្ងៃទី២៣ ខែកុម្ភៈ រដ្ឋាភិបាល បានចេញបញ្ជាឱ្យរំលាយអង្គការ NGOs ១៦០អង្គការដែលស្ថិតក្នុងបញ្ជីជាប់ពាក់ ព័ន្ធនឹងក្រុមបងប្អូនអ៊ិស្លាមដោយអង្គ ការទាំងនោះបានជួយរក្សាប្រាក់ខ្មៅសម្រាប់ ដំណើរការក្រុមបងប្អូនអ៊ិស្លាម ។ សកម្ម ភាពខាងលើរបស់រដ្ឋាភិបាលអេហ្ស៊ីប សមស្របទៅនឹងសេចក្ដីសម្រេចតុលា ការឱ្យរំសាយក្រុមបងប្អូនអ៊ិស្លាមរួចដក ហូតទ្រព្យសម្បត្ដិទាំងអស់ ។
កាលពីខែធ្នូ ឆ្នាំ២០១៣ រដ្ឋាភិបាល អេហ្ស៊ីបបានចាត់ទុកក្រុមបងប្អូនអ៊ិស្លាម ជាក្រុមភេរវកម្មក្រោយពីការវាយ ប្រហារសម្លាប់មនុស្សជាច្រើននៅទូទាំង ប្រទេសអេហ្ស៊ីប ។ នៅឆ្នាំ២០១៤ តុលាការអេហ្ស៊ីបក៏បានសម្រេចចាត់ ទុកក្រុមបងប្អូនអ៊ិស្លាមជាក្រុមភេរវកម្ម បន្ទាប់ពីមេដឹកនាំ មហាមេដ មឺស៊ី ត្រូវ ដួលរលំ ។
នៅពេលនេះក្រុមបងប្អូនអ៊ិស្លាម កំពុងតែបាត់បង់បន្ដិចៗម្ដងក្រោយពី រដ្ឋាភិបាលបានហាមប្រាមក្រុមនេះធ្វើ សកម្មភាពទាំងស្រុងនៅទូទាំងប្រទេស ។ មិនត្រឹមតែប៉ុណ្ណោះត្រូវបានតុលាការ អេហ្ស៊ីបចាត់ទុកជាក្រុមភេរវកម្មគំរាម កំហែងដល់សន្ដិសុខជាតិដែលត្រូវកម្ចាត់ ទៀតផង ៕
មតិយោបល់