ព័ត៌មានជាតិ

អាសូរណាស់! ក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់ ត្រូវឪពុកចុងចាប់រំលោភបានសម្រេចជាច្រើនដង

កណ្ដាលៈ នៅថ្ងៃចន្ទ៤កើត ខែផល្គុន ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស
ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ផ្ទះជនរងគ្រោះ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះម្នាក់ត្រូវជាកូនដើមឈ្មោះ ច ធ រ ច ន ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅខេត្តកណ្តាល។
-ម្តាយបង្កើតឈ្មោះ ចំរើន សួស្តី អាយុ ៣៦ឆ្នាំ មុខរបរមេផ្ទះ។
-ឪពុកបង្កើតឈ្មោះ គឹម ចាន់ធា អាយុ ៣៧ឆ្នាំ លែងលះគ្នា។

ជនសង្ស័យម្នាក់ត្រូវជាឪពុកចុងឈ្មោះ ទេព តុលា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ គ្មាន។

សភាពរឿងហេតុ៖ មុនពេលកើតហេតុ ឪពុកម្តាយជនរងគ្រោះ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា ក៏បានលែងលះគ្នា ៤ឆ្នាំ មកហើយ ដោយមានកូនចំនួន ៣នាក់ ប្រុស១ ស្រី២ (ជនរងគ្រោះជាកូនទី១)។
លុះមកដល់ថ្ងៃទី០៧/០៦/២០២០
ម្តាយជនរងគ្រោះក៏បានរៀបការប្តីមួយទៀតឈ្មោះ ទេព តុលា ហើយបន្ទាប់ពីជនរងគ្រោះបានចូលរួមផឹកស៊ីស្រវឹងដេកលក់រហូតដល់ពាក់កណ្តាលយប់ ឪពុកចុងក៏បានឡើងទៅចាប់រំលោភរហូតបានសម្រេចម្តង។ ក្រោយមកនៅថ្ងៃទី១៤/០៦/២០២០
ម្តាយនិងឪពុកចុង ក៏បាននាំជនរងគ្រោះទៅធ្វើពិធីកាត់ចំណងដៃនៅខេត្តស្វាយរៀង ហើយក៏បានចាប់រំលោភបានសម្រេចម្តងទៀត។
លុះក្រោយមកទៀតក៏បានចាប់រំលោភនៅលើផ្ទះនៅពេលដាក់ភ្លើងបានសម្រេចម្តងទៀតហើយបានថតវីដេអូទុកមើលទៀតផង។
លុះក្រោយមកទៀតជនសង្ស័យបានសុំរួមភេទបន្តទៀត តែជនរងគ្រោះមិនព្រម ពេលនោះជនសង្ស័យក៏បានយកវីដេអូ មកគំរាម បើមិនព្រមនឹងយកវីដេអូនោះបង្ហោះ facebook អោយគេដឹង ទើបជនរងគ្រោះបានយល់ព្រមរួមភេទជាមួយជនសង្ស័យជាបន្ត
បន្ទាប់បានសម្រេច៨ដង។ រហូតមកដល់ថ្ងៃទី៣១/១២/២០២០ ដោយទ្រាំនឹងទង្វើរបស់ឪពុកចុងដែលតែងតែចាប់បង្ខំរួមភេទលែងបាន ក៏បានរៀបរាប់ប្រាប់ម្តាយ តែម្តាយគ្រាន់ស្តីបន្ទោសអោយឪពុកចុងបីបួនមាត់តែប៉ុណ្ណោះ ទើបជនរងគ្រោះខឹងក៏បានឈប់រៀន
ហើយរត់ទៅរស់នៅជាមួយម្តាយមីងប្រកបរបរស៊ីឈ្នួលលាងចានអោយគេនៅខេត្តព្រៃវែង ។
បន្ទាប់ពីទទួលបានដំណឹងថា ជនរងគ្រោះឈប់រៀន ឪពុកបង្កើតក៏បានហៅជនរងគ្រោះអោយទៅរស់នៅជាមួយនៅឃុំក្រាំងយ៉ូវស្រុកស្អាង ហើយប្រាប់ជនរងគ្រោះអោយទៅយកខោអាវនៅផ្ទះមករស់ជាមួយ។
លុះមកដល់ថ្ងៃទី១៤/០២/២០២០
ជនរងគ្រោះក៏បានត្រឡប់ចូលផ្ទះដើម្បីរៀបចំខោអាវ ទៅរស់នៅជាមួយឪពុកបង្កើតវិញ ក៏បានជួបជាមួយជនសង្ស័យជាឪពុកចុង ពេលនោះក៏បានឈ្លោះប្រកែកគ្នា ហើយជនសង្ស័យក៏បានវាយធ្វើបាបនាង ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ អោយចុះមកឃាត់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធីតែម្តង។

តាមការសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះបានសម្រេចជាច្រើនដងប្រាកដមែន មិនបានចាប់រំលោភនោះទេ
ដោយសារការព្រមព្រាងត្រូវរ៉ូវគ្នា។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់