ព័ត៌មានជាតិ

ឧត្តមសេនីយ៍​ផ្កាយ​២​គ្រោះថ្នាក់​ចរាចរ​ស្លាប់​នៅពេល​បំពេញ​ភារកិច្ច​ទំនាក់​ព្រំដែន​ជាមួយ​ថៃ​

ឧត្តរមានជ័យ​៖​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក់ទំនង​ព្រំដែន ក្នុងអំឡុង​ម៉ោង​២ រសៀល ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ចង្កេះភ្នំ​ដងរែក នៅក្បែរ​រូបសំណាក់​លោកយាយ​ម៉ៅ ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរ​នេះ ដែល​រថយន្ត​របស់​ឯកឧត្តម ម៉ាក​វី​ហ្គោ បុក​ជាមួយ​រថយន្ត​បែន​ដឹក​ដី​របស់​ក្រុមហ៊ុន លឹម ហេង កាស៊ីណូ ដែល​មាន​មនុស្ស ៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ហើយ​ក្នុងនោះ​ក៏មាន​អ្នកបើកបរ​រថយន្ត​ម្នាក់ទៀត និង​ម្នាក់​ទៀត ជា​តៃកុង​រថយន្ត​បែន​ដឹក​ដី ដែល​ត្រូវ​គាប់​ជាប់​ក្នុង​រថយន្ត​ទាំងអស់គ្នា​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​ភ្នំ​ដងរែក​។​

​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ ក្នុង​បេស​សកម្ម​ទំនាក់ទំនង​ព្រំដែន ឯកឧត្តម បាន​ណាត់​ជួប​ប្រជំ​គ្នា​ជាមួយ​យោធា និង​អភិបាលខេត្ត​ថៃ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ នៅ​មាត់​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ ហើយ​ក្នុងនោះ​ក៏​មាន​ក្បួន​រថយន្ត ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​រថយន្ត​របស់​មន្ត្រី​យោធា​ជាច្រើន​នាក់ ដែល​ធ្វើដំណើរ​ឡើង​លើ​ភ្នំ​ដងរែក​មុន ដើម្បី​រងចាំ​ខាង​ភាគី​ថៃ​មក​ជួប​ប្រជុំ ចំណែក​រថយន្ត​របស់​ឯកឧត្តម​ក៏​បាន​ធ្វើដំណើរ​ឡើង​ភ្នំ តាម​ពី​ក្រោយ​របស់​រថយន្ត​គណៈប្រតិភូ​ដែរ តាម​រថយន្ត​ម៉ាក​វី​ហ្គោ ហើយ​នៅពេល​ធ្វើដំណើរ​ជិត​រូបសំណាក់​យាយ​ម៉ៅ ក៏​ស្រាប់តែ​មាន​រថយន្ត​ប្រភេទ​បែន​ដឹក​ដី ធ្វើ​ដំណើរ​ចុះ​ពីលើ​ភ្នំ មកដល់​ត្រង់​ផ្លូវកែង ក្រោយ​យាយ​ម៉ៅ​ប្រហែល ៣០​ម៉ែត្រ រថយន្ត​បែន ក៏​បុក​រថយន្ត​វី​ហ្គោ គាប់​ជាប់​គ្នា​អូរ​ធ្លាក់​ចូល​ជ្រោះ​ភ្នំ​ដងរែក ហើយ​រថយន្ត​វី​ហ្គោ​ខ្ទេច​មូរ​ចូលគ្នា​ដូច​សំពាត​ចេក​ចៀន ដែល​ឯកឧត្តម និង​មាន​តៃកុង​រថយន្ត​ម្នាក់​ឈ្មោះ ឡាយ លី ឋានៈ​ជា​អនុសេនីយ៍ឯក ក៏​បាន​ស្លាប់​គាប់​ជាប់​នៅក្នុង​រថយន្ត​ដែរ រីឯ​តៃបើក​បររថយ​ន្ត​បែក​ក៏បាន​ស្លាប់​ជាប់​នៅក្នុង​រថយន្ត​ធ្លាក់​ជ្រោះ​ដែរ​៕​
Oudor Meanchay

មតិយោបល់