ព័ត៌មានជាតិ

Alibaba នឹង​ផ្ដល់​ឯកសារ​គ្រប់យ៉ាង​ដល់​តៃវ៉ាន់ ដើម្បី​បញ្ជាក់​ការពិត​

​តៃប៉ិ​៖ សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ Alibaba Group Holding លោក Jack Ma បាន​ថ្លែង​ឲ្យដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រុមហ៊ុន​នឹង​ផ្ដល់​ព័ត៌មាន​ស្ដីអំពី​អាជីវកម្ម​របស់​ខ្លួន​ទាំងអស់​ទៅ​តាម​ទៅ​តាម​ការស្នើ​សុំ​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​។​

​ការ​ថ្លែង​របស់លោក Jack Ma នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ដែល​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Alibaba ដកខ្លួន​ចេញពី​ទឹកដី​ដែន​កោះ​មួយ​នេះ​ក្នុង​រយៈពេល ៦​ខែ ក្រោយពេល​ដែល​តៃវ៉ាន់​បាន​រកឃើញថា Alibaba បាន​បំពាន​ទៅនឹង​ច្បាប់​វិនិយោគ​តៃវ៉ាន់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ លោក Ma បាន​សម្រេចចិត្ត​បោះទុន​ជាង ៣០០​លាន​ដុល្លារ​អាមេរិក សម្រាប់​សហគ្រិន​តៃវ៉ាន់ ដើម្បី​បង្កើត​អាជីវកម្ម​ថ្មី​៕

SoftBank CEO Masayoshi Son And Alibaba Chairman Jack Ma Attend SoftBank World 2014

មតិយោបល់