ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ដំណឹង​មង្គល​ការ​អ្នក​ឧកញ៉ា​ គិត ម៉េង​ កំពុង​កក្រើក​​ Facebook​

ភ្នំពេញ៖ បន្ទាប់ពីធ្លាយព័ត៌មានចចាមអារ៉ាមជាច្រើនដងរួចមកនៅពេលនេះ ធៀបអញ្ជើញភ្ញៀវរបស់មង្គលការ​ ​សេដ្ឋី​វ័យក្មេង​លោក​ គិត ម៉េង និងអ្នកនាង​ ស្រីតូច ចំណាន ត្រូវបាន​បង្ហោះពេញបណ្ដាញអ៊ីនធើណែត។

យោងតាមធៀបអញ្ជើញភ្ញៀវ បានឲ្យដឹងថា មេបា ខាងកូន​កម្លោះ ជាឯក​ឧត្តម លី ប៊ុនធឿន និង​លោកជំទាវ ឧកញ៉ា​ គិត ហ៊ុង​ឃី ហើយខាងកូនស្រីវិញឈ្មោះ ឯកឧត្តម ម៉ៅ ទី ​និង​លោក​ជំទាវ គង់ សោម៉ា​ ខណៈដែលកូនកម្លោះ​​ឈ្មោះ គិត ម៉េង និងកូនស្រីឈ្មោះ ម៉ៅ ចំណាន។

នៅ​ក្នុង​ធៀបអញ្ជើញភ្ញៀវនេះ​ក៏​បានបញ្ជាក់ថា មង្គលការនេះនឹងត្រូវធ្វើឡើងនៅ​ថ្ងៃ​សុក្រទី ​២០ ខែមីនា ឆ្នាំ ​២០១៥​ ត្រូវ​នឹង​ថ្ងៃ ​១ ​កើត ​ខែចេត្រ ឆ្នាំមមី ដែល​ទទួល​ភ្ញៀវ​នៅ​មជ្ឈមណ្ឌល​សន្និបាទកោះ​ពេជ្រ​ ៥ អគារ (L+K+J,I,H)។

គួរបញ្ជាក់ផងដែរថា ​សេដ្ឋី​វ័យក្មេង​លោក​ គិត ម៉េង បានមានទំនាក់ទំនងជាមួយ អ្នកនាង​ ស្រីតូច ចំណាន អស់​រយៈពេលជាច្រើនឆ្នាំមកហើយ រហូតទទួលបានកូន ​ប្រុស​ស្រី​ចំនួន​ ៤ ​នាក់​នោះទេផង៕

KitMeng
Kith-Meng-Wedding-Invitation

មតិយោបល់