ព័ត៌មានជាតិ

ស្ពាន​​​អ្នក​​លឿង​ ប្ដូរ​ថ្ងៃ​សម្ពោធ​ទៅ​ថ្ងៃ​ទី០៦​ខែ​មេសា​ វិញ​

ភ្នំពេញ៖ អគ្គនាយក​ទូរទស្សន៍ជាតិ​កម្ពុជា លោក កឹម​ គុណវឌ្ឍន៍ បានសរសេរ​នៅ​លើ​ទំព័រ​ Facebook ថា​ ស្ពាន​អ្នក​​​​លឿង​​នឹង​ត្រូវ​​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃច័ន្ទ ​​ទី៦​​ ​ខែ​មេសា ​ ​ក្រោមអធិបតីភាព​សម្តេច​នាយករដ្ឋមន្ត្រី​​​ ហ៊ុន សែន​​។

នៅមុននេះ មានសេចក្ដីប្រកាសព័ត៌មានថា ស្ពាន​​អ្នក​លឿង​ ដែល​​​​ចាត់​ទុក​ជា​ស្ពាន​​ស្អាត​ និង​វែង​ជាង​​​គេ ​នៅ​កម្ពុជា​​នឹង​ត្រូវ​សម្ពោធ​ដាក់ឲ្យ​ប្រើ​ប្រាស់​នៅ​​​ថ្ងៃទី០១​​ ខែ​មេសា​ ឆ្នាំ​២០១៥​ ​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប៉ុន្តែ​នៅពេលនេះ ត្រូវបាន ​លោក កឹម​ គុណវឌ្ឍន៍ បញ្ជាក់ជាថ្មីពីការប្ដូរថ្ងៃ​សម្ពោធ។

ស្ពាន​អ្នក​លឿង ​មាន​ប្រវែង​​ ​សរុប​ចំនួន ​២.២២០ ​ម៉ែត្រ ​ទទឹង​ប្រវែង​ ​១៣ ​ម៉ែត្រ​ ជា​ស្ពាន​វែង​ជាង​គេ​ និង​ជា​ស្ពាន​យោង​ប្រើ​ខ្សែ​កាប​ទី​១​ ​នៅ​កម្ពុជា​៕

image

មតិយោបល់