ភ្នំពេញៈ នៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២៣និង២០នាទី មានករណីអគ្គិភ័យឆេះតូបលក់ខោអាវ នៅចំណុចក្នុងផ្សារបុរីពិភពថ្មីចំការដូង១ តូចលេខ២៨ លក់សំលៀកបំពាក់ ស្ថិតភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់តូបមានឈ្មោះ អ៊ុក ស៊ីណេត ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករលក់ខោអាវ អាសយដ្ឋានផ្ទះលេខ៦១ ផ្លូវលេខ១១ ក្នុងបុរីពិភពថ្មីចំការដូង១ ។
មូលហេតុ៖ បណ្តាលមកពី (ទុសេខ្សែភ្លើង) ។ ឆេះតូបទំហំ២ម៉ែត្រគុណ២ម៉ែត្រ សង់ពីដែក ជញ្ជាំងទ្វាររូតស័ង្កសី ។ សម្ភារៈខូចខាត ម៉ាស៊ីនដេរខោអាវចំនួន០១គ្រឿង និងសំលៀកបំពាក់មួយចំនួន ។ ករណីនេះ មិនមាននរណាម្នាក់ រងគ្រោះថ្នាក់ស្លាប់ឬក៏រងរបួសនោះទេ ។
កម្លាំងសមត្ថកិច្ច ប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ០៣គ្រឿង៖ ១/ រថយន្តពន្លត់អគ្គិភ័យ របស់អគ្គស្នងការនគរបាលជាតិចំនួន០២គ្រឿង ។ ២/រថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុនស្របៀកម្ពុជាចំនួន០១គ្រឿង ។ ធ្វើការបាញ់ពន្លត់ចំនួន០១គ្រឿង ។ ប្រតិបត្តិការបញ្ចប់៖ នៅម៉ោង ២៣និង៥៧នាទី ថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់