ព័ត៌មានជាតិ

50 Cent ភ្នាល់ $១,៦​លាន​ដុល្លារ ថា​មិត្ត​ខ្លួន​ឈ្នះ​

ការប្រកួត​រវាង​កីឡាករ​ប្រដាល់​លំដាប់​ពិភពលោក Floyd Mayweather និង Manny Pacquiao នឹង​ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​ជា​ព័ត៌មាន​គួរឲ្យ​ចាប់​អារម្មណ៍​នៅ​ពេល​នេះ​នោះ​គឺ តារាចម្រៀង​រ៉េ​ប 50 Cent ហ៊ាន​ភ្នាល់ ១,៦​លាន​ដុល្លារ​អាមេរិក ថា​មិត្ត​ភ័ក្តិ​របស់​គេ​នឹង​ឈ្នះ​។​

​ចំណង​មិត្តភាព​រវាង​កីឡាករ Floyd Mayweather និង​តារា​ចម្រៀង​រ៉េ​ប 50 Cent នរណាៗ​ក៏​ដឹង​ឮ​ដែរ ដូច្នេះហើយ ទើប​តារាចម្រៀង 50 Cent ហ៊ាន​ដាក់​លុយ ១,៦​លាន​ដុល្លារ​អាមេរិក ភ្នាល់​ថា កីឡាករ Floyd Mayweather ឈ្នះ​៕​

50_cent_and_floyd_mayweathermanny-pacquiao-floyd-mayweather

មតិយោបល់