ព័ត៌មានជាតិ

សង្ស័យតៃកុងងងុយដេកជ្រុលបើកបុក បង្កាន់ដៃស្ពាននៅស្រុកគងពិសី

កំពង់ស្ពឺ: សង្ស័យតៃកុងងងុយដេកជ្រុលបើកបុក បង្កាន់ដៃស្ពាន បណ្តលឲ្យរងរបួសធ្ងន់បង្កាន់ដៃស្ពាន និងរថយន្ដខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង ០២និង៤៥នាទី រំលង អធ្រាត្រឈានចូល ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៩ចំណុចភូមិអូរអណ្តុះ ឃុំស្នំក្រពើ ស្រុកគងពិសីចន្លោះគីឡូម៉ែត្រលេខ ២៦និង២៧ លើផ្លូវជាតិលេខ៤១។

ជំនាញចរាចរណ៍ឲ្យដឹងថារថយន្តម៉ាក ហ៊ីយាន់ដាយ ពណ៌ស ផ្លាកលេ ខព្រះសីហនុ 3A-7286 ប្រភេទរថយ ន្តដឹកស៊ីម៉ង់ត៏ អ្នកបើកបរមានឈ្មោះ ផៃ ចាន់ធី អាយុ ៣៥ ឆ្នាំ ទីលំនៅភូមិភ្នំតូច ឃុំតាទង់ ស្រុកដងទង់ ខេត្តកំពត បើកបរក្នុងទិសដៅពីត្បូងទៅជើងដល់ចំណុចខាងលើ បានបុកបង្កាន់ដៃពុះចែកស្ពាន ទាំង ពីរចំកណ្តាលស្ពានអូរអណ្តុះ បណ្តាលឲ្យខូចខាតបង្កាន់ដៃស្ពាន និងបង្កការខូចខាតរថយន្ដធ្ងន់។
ប្រភពបន្ថែមថា គ្រោះថ្នាក់ នេះដោយ សារតែអ្នកបើកបរបាត់ម្ចាស់ការសង្ស័យ ងងុយ ដេក ទើបធ្វើឲ្យមានគ្រោះថ្នាក់កើតឡើងដោយរថយន្តខាងលើបើក ម្នាក់ ឯង មិនមានរថយន្ដដទៃ បើកបញ្រ្ចាសទិសគ្នានោះទេអ្នកបើកបររងរបួសធ្ងន់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្រុកបានចុះពិនិត្យនិងស្ទួចរថយន្តខាងលើ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសីដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

មតិយោបល់