សៀមរាប៖ មន្ត្រីរដ្ឋាភិបាលកម្ពុជាឱ្យថាគេកំពុងដាក់ពង្រាយកម្លាំងសន្តិសុខចំនួនជាង២០០០នាក់ ដើម្បីការពារដំណើរទស្សនៈកិច្ច របស់អ្នកស្រី មីសែល អូបាម៉ា(Michelle OBAMA)ជាស្ត្រីទី១ របស់សហរដ្ឋអាមេរិក ទៅកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែមីនា។ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកសេនាធិការ គឺលោកក័ន សម្បត្តិ។លោកមានប្រសាសន៍កាលពីរសៀលថ្ងៃសុក្រទី២០ខែមីនាថា កម្លាំងសន្តិសុខរបស់ខេត្តសៀមរាប ព្រមទាំងខ្លះមកពីទីក្រុងភ្នំពេញផង បានដាក់ពង្រាយនៅតាមគោលដៅ សំខាន់ៗ ដើម្បីការពារសុវត្ថិភាពរបស់អ្នកស្រី មីសែល អូបាម៉ា ជាភរិយារបស់លោកប្រធានាធិបតី សហរដ្ឋអាមេរិក ។((មានកម្លាំងកងរាជអាវុធហត្ថ អង្គរក្សនិង អង្គភាពខ្ញុំ ក្នុងតំបន់(A) ប៉ូលីសបេតិកភ័ណ្ឌនិងទេសចរណ៍ ។ដោយឡែកក្នុងតំបន់(B)ជាភូមិសាស្ត្រកងទ័ព មានតំបន់ប្រតិបត្តិការសឹករង ខេត្តសៀមរាប កម្លាំងកងពល និងកម្លាំងយោធភូមិភាគទី៤))។ កម្លាំងសន្តិសុខរបស់សហរដ្ឋអាមេរិកជាច្រើនទៀត ក៏បានបញ្ជូនមកសហការជាមួយកម្ពុជា ដើម្បីការពារដំណើរទស្សនៈកិច្ច របស់អ្នកស្រី មីសែល អូបាម៉ា នៅក្នុងខេត្តសៀមរាបនេះដែរ។ចាប់តាំងពីព្រឹកថ្ងៃទី២០ខែមករាកម្លាំងសន្តិសុខជាច្រើនបានដាក់ពង្រាយ នៅក្នុងទីក្រុងសៀមតាំងពីព្រលានយន្តហោះ តាមដងផ្លូវសំខាន់ៗនិងកន្លែងជាច្រើនទៀត ដែលអ្នកស្រី អូបាម៉ាត្រូវទៅបំពេញទស្សនៈកិច្ច។បន្ថែមលើនេះ អ្នកយកពត៌មានគ្រប់អង្គភាព ត្រូវបានស្ថានទូតអាមេរិកប្រចាំកម្ពុជាតម្រូវឱ្យចុះឈ្មោះនិងបំពេញប្រវត្តិរូប មុននិងអនុញ្ញាតិឱ្យចូលទៅយកពត៌មាន ក្នុងព្រឹត្តិការណ៍នៃដំណើរទស្សនៈ កិច្ច របស់ភរិយាប្រធានាធិបតី អាមេរិកនេះ៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់