ព្រះវិហារ៖ ទ័ពអ្នកសារព័ត៌មាន មានទូរទស្សន៍ កាសែត ក្នុងស្រុកចំនួន៥០នាក់ បានធ្វើដំណើរ មកកាន់ព្រះវិហារ ដឹកនាំដោយលោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ដើម្បី ចុះស៊ើបអង្កេតលើករណី តុលាការសាលាដំបូង ខេត្តព្រះវិហារ ឃាត់ខ្លួនអ្នកកាសែតចំនួន២នាក់ដាក់ពន្ឋនាគារ ខេត្តព្រះវិហារ កាលពីថ្ងៃទី១០ខែកុម្ភះ ឆ្នាំ ២០១៥ ដើម្បីស្រាវជ្រាវរកភាពពិត លើកាចោទប្រកាន់ទៅលើអ្នកកាសែត២រូប ដោយអយុត្តិធម៌។
អ្នកសារព័ត៌មានក្នុងស្រុកមកពីស្ថាប័នផ្សេងៗក្នុងមាន ទូរទស្សន៍ កាសែត និងវិទ្យុ បានដល់ខេត្តព្រះវិហារកាលពីថ្ងៃទី ២៤ ខែមិនាឆ្នាំ២០១៥ ក្នុងគោលបំណង សុំជួបស្ថាប័នតុលាការ ព្រះរាជអាជ្ញារ និងអភិបាលខេត្ត និងសួរសុខទុក្ខ អ្នកសារព័ត៌មាន ដែលកំពុងត្រូវបានជាប់ឃុំ និងសាកសួរពីករណីចោទប្រកាន់ ។
លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាព័ត៌មាន បានឲ្យដឹងថា កាដឹកនាំកម្លាំងសារព័ត៌មានមកនេះ គឺដោយឃើញថា ការចោទប្រកាន់របស់ស្ថានតុលាការ គឺពុំមានប្រភពពិតនិងមិនមែនជាករណី ដែលគនុំគំគួន និងប៉ះពាល់ផលប្រយោជន៍ របស់មន្ត្រីស្ថានប័នមួយចំនួនបណ្តាលឲ្យមានការខាតបង់ផលប្រយោជន៍របស់បុគ្គល ហើយបានរៀបចំគម្រោងធ្វើបាបអ្នកសារព័ត៌មាន ដោយគ្មានភាពយុត្តិធម៍ ការអនុវត្តច្បាប់នេះ គឺត្រូវបានតុលាការខេត្តព្រះវិហារធ្វើការទាំងកំហឹង ធ្វើការទាំងអារម្មណ៍ ដោយពុំបានអនុវត្តតាមនិតិវិធីច្បាប់ ដោយសារតែបុគ្គល ដែលបានបាត់បង់ផល ប្រយោជន៍ បានរៀបអន្ទាក់ប៉ុនប៉ងធ្វើបាបអ្នកសារព័ត៌មាន ដោយសំអាងទៅលើការចុះចាប់ដោយគ្មានដិការ. ទី២ គ្មានបទល្មើសជាក់ស្តែង ហើយបានបទប្រកាន់ពីកំហែងយក និងជ្រៀតជ្រែក មុខងារមន្ត្រីសារធារណះ ដែលបង្ហាញឲ្យឃើញថាការចោទប្រកាន់នេះ ពុំមែនជាការពិត ដោយយោងតាមការអនុវត្តច្បាប់ ប្រឆាំងអំពើពុករលួយ អ្នកសូក នឹងអ្នកទទួល មានទោសដូចគ្នា. តែតុលាការពុំបានដាក់ទោសទៅលើអ្នកសូកនោះទេ ដែលជាអ្នករកស៊ីពាក់ព័ន្ឋទៅនឹងបទល្មើសព្រៃ ឈើកាប់បំផ្លាញព្រៃឈើ បែរជារួចខ្លួន ហើយមកទំលាក់កំហុសមកលើអ្នកកាសែត ។
តាមការឲ្យដឹងពីជនរងគ្រោះ លោកបានបញ្ជាក់ថា ឈើទាំងនោះត្រូវបាននាំទៅលក់នៅខេត្តក្រចេះអស់ហើយ ដោយរូបគេគ្រាន់តែជាអ្នកជូនផ្លូវ ការងារបានសម្រេចអស់ហើយ២ក្រោយ ចំនួន២ថ្ងៃទើប មានការចាប់អ្នកកាសែត ដោយចោទថាកំហែងយក តាមពិតឈ្មួញបានសុំឲ្យជួយ រត់ផ្លូវប្រាប់សមត្ថកិច្ចនៅតាមដងផ្លូវ។
មតិរបស់អ្នកសារព័ត៌មាន មួយចំនួនធំសុំឲ្យលោក ព្រះរាជអាជ្ញា ចៅក្រម ពិចារណាឡើងវិញ លើសំណុំរឿង លេខ ៣៥ ដើម្បីរកភាពយុត្តិធម៍ឡើងវិញ និងសុំឲ្យមានការដោះលែង ឲ្យអ្នកសារពត៍មាន២រូប ដែលបានឃាត់ឃាំងសេរីក្នុងពន្ឋនាគារ ឲ្យនៅក្រៅឃុំ ហើយសើរ៉ើសំណុំរឿងឡើងវិញ ពីបទចោទប្រកាន់ ៕
មតិយោបល់