អង្គការសុខភាពពិភពលោក WHO បានប្រកាសរបាយការណ៍ចុងក្រោយរបស់ ខ្លួនថា បើគិតត្រឹមកាលពីសប្តាហ៍មុននេះ ជំងឺអេបូឡាបានបន្តសម្លាប់ជីវិតមនុស្ស រហូតដល់ចំនួន៥.៤៥៩ នាក់ហើយ លើចំនួនអ្នកឆ្លងទាំងអស់ប្រមណ១៥.៣៥១ ករណីនៅតាមបណ្តាប្រទេសចំនួន ៨ ទូទាំងសកលលោក ក្នុងនោះមានប្រទេស ចំនួន ៣ នៅអាហ្វ្រិកខាងលិច ដែលកំពុងទទួលរងគ្រោះខ្លាំងជាងគេ គឺ ហ្គីណេ សៀរ៉ាឡេអូន និង លីបេរីយ៉ា ។
យោងទៅតាមប្រភពពីសារព័ត៌មាន BBC បានឱ្យដឹងផងដែរថា ការរីករាលដាល នៃវីរុសឆ្លងដ៏កាចសាហាវខាងលើនេះ ហាក់ដូចជាមានការថមថយបន្តិចហើយ តាមតំបន់ភាគច្រើននៅក្នុងតំបន់អាហ្វ្រិកខាងលិច លើកលែងតែតំបន់ភាគនិរតី ប្រទេសហ្គីណេប៉ុណ្ណោះ ដែលជម្ងឺអេបូឡាកំពុងវាយលុកយ៉ាងក្តៅគគុកដដែល ស្របពេលដែលមនុស្សជាច្រើននៅតែបន្តឆ្លងជំងឺមួយនេះ ។
កាលពីពេលថ្មីៗកន្លងទៅនេះ អគ្គលេខាធិការទូទៅអង្គការសហប្រជាជាតិ លោក បាន គីមូន បានអំពាវនាវអោយសហគមន៍អន្តរជាតិ ជាពិសេសប្រទេសដែល មានសេដ្ឋកិច្ចរីកចម្រើន ត្រូវរួមគ្នាជួយឧបត្ថមគាំទ្រដល់សកម្មភាពជួយសង្គ្រោះ អ្នកជំងឺអេបូឡា និង ការពារកុំឲ្យវីរុសឆ្លងមួយប្រភេទនេះ បន្តការរីករាលដាលត ទៅទៀត ឲ្យបានយ៉ាងហោចណាស់នៅពាក់កណ្តាលឆ្នាំ ២០១៥ ខាងមុខ ៕
មតិយោបល់