ព័ត៌មានជាតិ

ក្របី​ឡើងក មួយ​ក្បាល​ដេញ​វាត់​គេឯង​បណ្តាលអោយ​រងរបួស​ម​នុស្ស​ចំនួន 5 នាក់​

​ក្របី​ឡើង​កមួយ​ក្បាល​បាន​ដេញ​វាត់​គេឯង​បណ្តាលអោយ​រងរបួស​ធ្ងន់​ស្រាល​មនុស្ស​ចំនួន​5​នាក់ ភ្នំពេញៈ​មនុស្ស​5​នាក់​បាន​រងរបួស​ដោ​យ​សា​ក្របី​ឡើង​ក​មួយ​ក្បាល​បាន​រត់​បុក​គេឯង​កាលពី​វេលា​ម៉ោង 7.40 នាទី​ព្រឹក​ថ្ងៃទី 25 ខែ​មិនា​ឆ្នាំ 2015 ចំនុចកើតហេតុ​ផ្លូវ 598 ភូមិ​ស្វាយប៉ាក​សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ​។​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ក្របី​ឡើង​កមួយ​ក្បាល​រត់​ចុះ​រត់ឡើង​ដេញ​វ៉ាត់​គេ​ឯង​រហូត​ទៅ​ដល់​មា​ន​របួស​មនុស្ស​ចំនួន​5​នាក់​ក្នុងនោះ​គេ​ឃើញ​មាន​ក្មេងប្រុស 2 នាក់​រងរបួស​ស្រាល​រួមទាំង​បុរស​ម្នាក់​ទៀត​រងរបួស​ស្រាល​និង​មន្ត្រី​ប៉ូលីស​ម្នាក់​ឈ្មោះ​យឹម​សុខុន​របួស​ធ្ងន់​ត្រូវ​ចំ​ទ្រូង​ព្រមទាំង​ប្រពន្ធ​ឈ្មោះ​ឡាយ​ហ៊ុន​បាន​រត់ចេញ​ពី​ក្របី​ដេញ​វាត់​ត្រូវ​នឹង​ទឺក​សម្លរ​នំ​បញ្ចុ​កក្តៅ​ស្រោច​កម​លើ​ខ្លួន​ប្រាណ​ភ្លាមៗ​នោះ​កំលាំង​សមត្ថកិច្ច​រួម​ទាំង​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ដេញ​ស្ទាក់​ចាប់បាន​ក្រៀក​ជាប់​ចងជើង​ទាំង​បួន​។​ហើយ​ក្របី​មួយ​នេះ​ដែរ​ឃើញ​មាន​សញ្ញា​សំគាល់​នៅលើ​ក្បាល​ពណ៌​ខៀវ​និង​ពណ៌​បៃតង​។ ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ស្វាយប៉ាក​។​ចំនែក​ឯ​ក្របី​វិញ​សមត្ថកិច្ច​បាន​យក​មក​រក្សាទុក​រងចាំ​ហៅ​ម្ចាស់​មក​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​
c28

មតិយោបល់