យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីបានបង្ហាញថា Samsung នឹងរក្សាបានតំណែងជាក្រុមហ៊ុនលក់ស្មាតហ្វូនបានច្រើនជាងគេបំផុតនៅឆ្នាំ ២០១៥ ខណៈដែល Apple ឈរនៅលេខរៀងទី២ ស្របពេល Huawei គ្រោងឡើងមកលេខរៀងទី៣។
របាយការណ៍បង្ហាញដោយ Digitimes Research បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៥ នេះ Samsung នឹងលក់ស្មាតហ្វូនបានជាង ៣០០លាន
គ្រឿង ខណៈដែល Apple លក់ iPhone បានត្រឹមតែជិត ២៣០លានគ្រឿង ដែលជាហេតុធ្វើឲ្យ Samsung នាំមុខ Apple។ Digitimes Research ក៏បានបង្ហាញឲ្យដឹងផងដែរថា នៅក្នុងឆ្នាំ ២០១៥ នេះ ក្រុមហ៊ុនចិន Lenovo និង Huawei មានមួយអាចអង្គុយនៅកៅអ៊ីលេខរៀងទី៣ ប៉ុន្តែមិនច្បាស់ថាក្រុមហ៊ុនមួយណាទេ តែបើតាមការវិភាគរបស់អ្នកជំនាញបានរំពឹងថា Huawei អាចជាក្រុមហ៊ុនទី៣ ដែលលក់ស្មាតហ្វូនបានច្រើនជាងគេនៅក្នុងឆ្នាំ ២០១៥៕
ព័ត៌មានជាតិ
មតិយោបល់