ព័ត៌មានជាតិ

ជំនួយការពីឡុត Germanwings កើតមានជំងឺផ្លូវចិត្ត ទើបបើកយន្តហោះបុកភ្នំ

យោងតាមការចុះផ្សាយរបស់គេហទំព័រញូយក់ថាម បានឲ្យដឹងថា ជំនួយការពីឡុត (co-pilot) យន្តហោះ Germanwings បានកើតមានជំងឺ​រោគចិត្ត ​នៅមុនពេល បញ្ជាយន្តហោះ A320 បុកភ្នំកាលពីប៉ុន្មានថ្ងៃមុន។

ប្រភពមួយចំនួនដែលទាក់ទងនឹង​ការស៊ើបអង្កេតបានឲ្យដឹងថា នៅមុនពេលដែល លោក Andreas Lubitz ជំនួយការពីឡុត វ័យ ២៨ឆ្នាំ បាន​ស្វែង​រក​ការព្យាបាលជំងឺផ្លូវចិត្ត បន្ទាប់ពីបានរកឃើញលិខិតពេទ្យនៅក្នុងលំនៅដ្ឋានរបស់គាត់។

គួរបញ្ជាក់ផងដែរថា យន្តហោះ Germanwings បានធ្លាក់កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥កន្លងទៅនេះ បណ្តាលឲ្យមនុស្ស ១៥០​នាក់ត្រូវបាត់បង់ជីវិត ដោយតាមការស្ដាប់សំឡេងបានឲ្យដឹងថា ជំនួយការពីឡុង បានបើកយន្តហោះបុកភ្នំ ខណៈពេល ពីឡុតម្នាក់ទៀត បាន​ចាកចេញពីកន្លែង៕

Andreas Lubitz

មតិយោបល់