កាលពីប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានលេចឮមកថា GoDaddy Inc ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម Web Hosting គ្រោងនឹងចេញលក់ IPO ដោយឡែកនៅថ្ងៃចន្ទម្សិលមិញនេះ មានប្រភពព័ត៌មានមួយអះអាងថា GoDaddy លក់បានតម្លៃ ២០លានដុល្លារអាមេរិកក្នុងមួយហ៊ុន ដែលកាលពីមុននេះគេរំពឹងថា លក់បានត្រឹមតែ ១៧ទៅ១៩លានដុល្លារអាមេរិកក្នុងមួយហ៊ុនប៉ុណ្ណោះ។
យោងតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា ក្រុមហ៊ុន GoDaddy នឹងចាប់ផ្ដើមធ្វើការជួញដូរភាគហ៊ុនចាប់ពីថ្ងៃពុធស្អែកនេះ នៅក្នុងទីក្រុងញូយ៉ក ជាមួយនឹងស្លាកសញ្ញាសម្គាល់ «GDDY»។ ប្រភពដដែលបានបន្តទៀតថា GoDaddy អាចនឹងលក់បានក្នុងទឹកប្រាក់សរុប ៤,៥ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ប្រាក់ចំណូល GoDaddy បានកើនឡើង ៥២ភាគរយ ដែលមានទឹកប្រាក់ ១,៤ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធ ១៤៤លានដុល្លារអាមេរិក៕
ព័ត៌មានជាតិ
មតិយោបល់