ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីធ្វើសកម្មភាព គាស់ទ្វារផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ

ភ្នំពេញ: យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅវេលាម៉ោង០៤និង០០នាទីទៀបភ្លឺថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីធ្វើសកម្មភាពលួចគាស់ទម្លុះទម្លាយ ទ្វារផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិមិនសម្រេច ទីតាំងស្ថិតនៅផ្ទះ៦២ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ វ៉ាន់ ខាវី ភេទប្រុស អាយុ ២៤ ឆ្នាំ ជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ ។ ចំណែកជនសង្ស័យ០២នាក់៖ ១-ឈ្មោះ ង្វៀង យ៉ាំងស៊ី ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិត ប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ ២-ឈ្មោះ ដេណ ដណ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ ជនរងគ្រោះចាក់សោទ្វារផ្ទះទៅទិញបន្លែយកមកលក់ ស្រាប់តែមានជនសង្ស័យ ០២នាក់ខាងលើ យកដែកលួសកែច្នៃឆ្កឹះសោទ្វារផ្ទះជនរងគ្រោះឲ្យរបើក ចូលរកលួចទ្រព្យសម្បត្តិក៏ត្រូវបានជនរងគ្រោះ មកទាន់ឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមនឹងវត្ថុតាងដង្កាប់០២, កូនកាំបិត ០២, ពិល០១, ដែកលួសកែច្នៃ០២, ដែកចុងស្រួចកែច្នៃ០១, កូនសោ០៣ និងទួណឺវ៉ីស០៣ ប្រគល់ឲ្យសមត្ថកិច្ច ។

លទ្ធផលធ្វើតេស្តទឹកនោមជនសង្ស័យ៖ វិជ្ជមាន (មានសារធាតុញៀន) ។

បច្ចុប្បន្ន៖ ជនសង្ស័យទាំងពីរនាក់ខាងលើ នៅក្រោយពេលកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន កសាងសំណុំរឿងដើម្បីចាត់ការបន្តទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់